ព្រៃវែង ៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៧និង៣០នាទី នៅសាលប្រជុំ ស្នងការដ្ឋាននគរបាលខេត្តបានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចសហប្រតិបត្តិការ ការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គមប្រចាំខែកុម្ភៈ ឆ្នាំ២០១៥ និងលើកទិសដៅកិច្ចប្រចាំខែ មិនា ឆ្នាំ២០១៥ ស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស្រេង ជា ស្នងការនគរបាលខេត្ត និងជាប្រធានអង្គប្រជុំ។ មានវត្តមាននាពេលនោះដែរ លោក លោកស្រី ដែលជាស្នងការរង អនុប្រធានការិយាល័យកណ្ដាល ប្រធាន អនុប្រធានការិយាល័យជំនាញ អធិការនគរបាលស្រុក/ ក្រុងទាំង១៣។ ជាមួយនេះដែរ លោកវរសេនីយ៍ត្រី សឹង អាន ប្រធានការិយាល័យវិភាគសរុបបានរាយការណ៍អំពីសភាពការណ៍ សន្តិសុខ ក្នុងរយៈពេល១ខែនេះជូនអង្គប្រជុំអំពីសភាពការណ៍កិច្ចប្រតិបត្តិការ ការងារនគរបាលព្រហ្មទណ្ឌ បទល្មើសក្នុងខែធ្នូ ឆ្នាំ២០១៤ កើតមានចំនួន០៣លើ លើ ៥លើក បើបៀបធៀបទៅនឹងខែវិច្ឆិកា ឆ្នាំ២០១៤ គឺមានការថយចុះចំនួន២លើក ស្មើនិង៤០% ក្នុងនោះមានៈបទល្មើសឧក្រិដ្ឋ កើតមាន០លើកលើ២លើក/បទល្មើសមជ្ឈិម កើតមានចំនួន៣លើក លើ ៣លើក ក្នុងនោះសមត្ថកិច្ចបង្ក្រាបបានចំនួន៤លើក លើ៤ លើកនៃលទ្ធផលខែវិច្ឆិកា ឆ្នាំ២០១៤សមត្ថកិច្ចនគរបាលយើងឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បង្ក្រាបជាក់ស្តែងបានចំនួន៣លើកលើ៣លើក ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ បង្ក្រាបតាមដីកាបាបចំនួន១លើក ចាប់បាន១នាក់ គឺបទមជ្ឈិម។ បន្ទាប់មកបទអន្តរាគមន៍តាមបណ្ដាអធិការស្រុក/ក្រុងទាំង១៣ និងអង្គភាពជំនាញពាក់ព័ន្ធដល់កិច្ចការ សហប្រតិបត្តិការ ការងារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព សង្គម និងកិច្ចការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន។ មតិចូលរួមលោក លោកស្រី ដែលជាស្នងការរង និងលើកជាបទពិសោធន៍មួយចំនួនជូនដល់អង្គប្រជុំពាក់ព័ន្ធដល់ជំនាញនីមួយៗ។
មតិបូកសរុបរបស់លោក ស្រេង ជា ស្នងការ ប្រធានអង្គប្រជុំ លោកបានមានប្រសាសន៍ថាក្នុងនាមលោកជាស្នងការ លោកសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទទួលបានលទ្ធផលជាផ្លែផ្កាក្នុងរយៈពេល១ខែ នេះធ្វើឲ្យសភាពការធូរស្រាល នេះគឺចាប់ផ្ដើមចេញពីការចូលរួមសហការរបស់កងកម្លាំងនគរបាលទាំងអស់ ហើយត្រូវបានទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនេះជាមោទនភាពក្រៃលែងរបស់កងកម្លាំងនគរបាល។ លោកស្នងការក៏បានធ្វើការផ្ដាំផ្ញើដល់ការិយាល័យជំនាញ និងអធិការនគរបាលទាំង១៣ស្រុក ក្រុង អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈបន្ថែមទៀតដើម្បីធានាឲ្យបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសនៅពេលមានករណីណាមួយកើតឡើង អធិការគ្រប់ស្រុក និងមន្ត្រីជំនាញត្រូវតែចុះទៅដល់ទីកន្លែងកើតហេតុ និងការពារទីតាំងដែលកើតហេតុឲ្យបានធ្វើយ៉ាងណាធានាឲ្យបាននូវសុវត្ថិភាពសន្តិសុខឲ្យខាងតែបានបន្តគ្រប់គ្រងជនបរទេសដែលចេញចូលស្នាក់នៅតាមគ្រឹះស្ថាន និងសណ្ឋាគារ តម្លើងបញ្ជីគ្រប់គ្រងជនអន្តោប្រវេសន្ត ទាំងស្របច្បាប់ និងមិនស្របច្បាប់។
បន្តបែងចែកមន្ត្រីនគរបាលតាមដានគ្រប់គ្រងព័ត៌មានវិទ្យា(Facebook)ដែលតែងតែវាយប្រហារមកលើប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តដើម្បីមានវិធានការទប់ស្កាត់ បន្តផ្តល់សេវាសាធារណៈជូនពលរដ្ឋដោយមិនគិតពីនិន្នាការនយោបាយ បន្តការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋស្នាក់នៅ និងជនអន្តោប្រវេសន៍ស្របច្បាប់ និងមិនស្របច្បាប់ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន បន្តធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប្រចាំ ត្រូវគ្រប់គ្រងស្រាវជ្រាវមុខសញ្ញាដែលដោះលែងចេញពីពន្ធនាគារ និងមុខសញ្ញាមានដីកាចាប់ខ្លួនដែលមាននៅក្នុងភូមិសាស្ត្រ និងក្រៅភូមិសាស្ត្រ បន្តរៀបចំបើកវេទិកាសាធារណៈ នៃការអនុវត្តន៍គោលនយោបាយភូមិ/សង្កាត់មានសុវត្ថិភាពដែលមានលក្ខណៈសម្បត្តិ៩យ៉ាងដំណើរការឲ្យបានព្រមៗគ្នា ដើម្បីធ្វើសកម្មភាពឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕
សុធា



0 Comments