ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៩នាក់ របួសធ្ងន់៥៧នាក់ និងរបួសស្រាល២៤នាក់។ បើប្រៀបធៀបជាមួយបុណ្យចូលឆ្នាំចិនឆ្នាំ២០១៤ អ្នកស្លាប់មានការថយចុះចំនួន០៦នាក់ ស្មើនឹង២១%។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៣៤លើកនេះ បណ្ដាលឲ្យខូចខាតយានយន្តរួមមាន ម៉ូតូ៤២គ្រឿង,រថយន្តតូច១៥គ្រឿង,រថយន្តធំ១គ្រឿង,យានយន្តផ្សេងៗ៣គ្រឿង,ថ្មើរជើង១នាក់ ហើយអ្នកមិនពាក់មួកពេលបើកបរ៦៧នាក់។
ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន០៧លើក, ប្រជែងគ្រោះថ្នាក់០២លើក, ស្រវឹង១១លើក,មិនប្រកាន់ស្តាំ៨លើក,បត់គ្រោះថ្នាក់២លើក,មិនគោរពសិទ្ធ៤លើក,កត្តាយានយន្ត២លើក។
គួរកត់សម្គាល់ថា ខេត្តដែលមានគ្រោះថ្នាក់ និងស្លាប់ច្រើនជាងគេ រាជធានីភ្នំពេញស្លាប់៤នាក់,កណ្ដាលស្លាប់២នាក់,ពោធិ៍សាត់ស្លាប់១នាក់,កំពង់ចាម១នាក់,ព្រៃវែង១នាក់៕
រ៉ាវុទ្ធ

0 Comments