Ad Code

រឿង សោ​ភ័​ណ្ឌ ​ផ្ដួល​ថៃ​ទឹក​២ ឯ ​ពុទ្ធ​ ហ៊ុ​ច ​ផ្ដួល​អ៊ីតាលី​ទឹក​៤


ភ្នំពេញ ៖ អ្នក​ប្រដាល់​ រឿង សោ​ភ័​ណ្ឌ ក្លិប​ម្កុដ​រាជសីហ៍​ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ ផ្ដួល​អ្នក​ប្រដាល់​ ថៃ Thanawut Paosupab ឲ្យ​បោះបង់​ការប្រកួត​លើ​សង្វៀន​TV3 ល្ងាច​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥​។​ Thanawut Paosupab បោះបង់​ការប្រកួត​នេះ ដោយសារ​របូត​សន្លាក់​ស្មា​ស្ដាំ​ប្រកួត​បន្ទាប់ពី​រឿង សោ​ភ័​ណ្ឌ​ទាត់​មួយ​ជើង​ត្រូវ​យ៉ាងដំណំ​នោះ​។​

អ្នក​ប្រដាល់​ថៃ​រូប​នេះ ចាញ់​ប្រៀប​ សោ​ភ័​ណ្ឌ​តាំងពី​ទឹក​ទី​១​ម្ល៉េះ ហើយ​មកដល់​ទឹក​ទី​២​ សោ​ភ័​ណ្ឌ​ទាត់​ចេញ​ច្រើន​ធ្វើ​ឲ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​លើកដៃ​រង បណ្ដាល​ឲ្យ​របូត​ស្មា​នៅ​ពាក់កណ្ដាល​ទឹក​ទី​២​ប្រកួត​លែងកើត​តែម្ដង​។​

ពុទ្ធ ហ៊ុ​ច​ក្លិប​ពុទ្ធ សេរី​វង្ស ​បាន​ប្រើ​ជង្គង់​យកឈ្នះ​អ្នក​ប្រដាល់​ជនជាតិ​អ៊ីតាលី​ឈ្មោះ Davin Parenti ឲ្យ​ចុះចាញ់​នៅ​ទឹក​ទី​៤​។ អ្នក​ប្រដាល់​ជនជាតិ​អ៊ីតាលី​រូប​នេះ​មាន​កណ្ដាប់ដៃ​ល្អ​វាយ​ចេញ​ធ្ងន់ និង​ចំ​គោលដៅ​ពេញៗ​ទៀត​ផង​។ បើ​ក្រៅពី ​ពុទ្ធ ហ៊ុ​ច​ប្រហែលជា​ត្រូវ​ដេក​ដោយសារ​កណ្ដាប់ដៃ​របស់​អ្នក​ប្រដាល់​អ៊ីតាលី​នេះ​បាត់​ទៅ​ហើយ តែ​ពុទ្ធ ហ៊ុ​ច​ដែល​មាន​មុខរឹង​នោះ គេ​មិន​ត្រឹមតែ​មិន​វង្វេង​ប៉ុណ្ណោះ​ទេ តែ​គេ​ទាត់​សង​វិញ​យ៉ាង​ចាស់ដៃ​។​

នៅ​ទឹក​ទី​៤ ពុទ្ធ ហ៊ុ​ច បញ្ចេញ​ជង្គង់​បាន​យ៉ាង​ល្អ​អុក​ចំពោះ និង​ចុងដង្ហើម Davin ធ្វើ​ឲ្យ​អ្នក​ប្រដាល់​អ៊ីតាលី​រូប​នេះ​បង្ខំចិត្ត​ចុះចាញ់​តែ​ម្ដង​ទៅ​។ ចំពោះ​ការប្រកួត​មិត្ត​រួម​ជាតិ​វិញ កន ចន្ថា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ ប្រកួត ចាញ់​ លួ​ន សុខ​ខេង អ្នក​ប្រដាល់​ក្លិប​អាស៊ី​កីឡា​ដោយ​ពិន្ទុ​។ ពីរ​នាក់​នេះ វាយ​ស៊ីសង​គ្នា​ពេញ​ប្រាំ​ទឹកតែ​ម្តង ទម្រាំ​ដឹង​ឈ្នះ​ចាញ់​នេះ​។​

កន ចន្ថា ដែល​មាន​កណ្ដាប់ដៃ​លឿន រហ័ស បាន​សន្ធាប់​ទៅ​ទៅលើ ​លួ​ន សុខ​ខេង ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ សុខ​ខេង​ខ្លាចញញើត​ឡើយ ផ្ទុយទៅវិញ ​សុខ​ខេង​ដែល​មានការ​ប៉ិនប្រសប់​ខាង​កណ្ដាប់​ដៃ​នេះ​ដែរ បាន​វាយ​សង​វិញ​ធ្វើ​ឲ្យ ​ចន្ថា​លែង​សូវ​ហ៊ាន​រំលោភ​ផ្ដេសផ្ដាស​ទៀត​។​

លួ​ន សុខ​ខេង គេ​បាន​វាយ​ទៅលើ​ កន ចន្ថា ចំ​គោលដៅ​ច្រើនជាង ទើប​ចប់​ការប្រកួត​គេ​ឈ្នះ​ពិន្ទុ​នោះ​។​ ឈាន រស្មី អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្ត​រត​គិរី​ប្រកួត​ចាញ់​សល់ ប៊ុន​អ៊ី​ម អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា​។ ពីរ​នាក់​នេះ ក៏​ប្រកួត​គ្នា​យ៉ាង​តឹងតែង​ដែរ ទម្រាំ​ដឹង​ឈ្នះ​ចាញ់​នេះ​។ សល់ ប៊ុន​អ៊ី​ម គេ​ប្រើ​កណ្ដាប់ដៃ​វាយ​ទៅលើ​ឈាន រស្មី ហើយ​រស្មី​បាន​ប្រើ​ជើង​ទាត់ លាយ​កណ្ដាប់ដៃ​វាយ​សង​លើ​ប៊ុន​អ៊ី​ម​វិញ តែ​ដោយសារ​កណ្ដាប់ដៃ ​ប៊ុន​អ៊ី​ម​ខ្លាំង​ជាង​ និង​វាយ​ចំ​ចំណុច​សំខាន់​ច្រើនជាង​នោះ ធ្វើឲ្យ​គេ​មានប្រៀប​ឈ្នះ​លើ​រស្មី​។​

ចំណែក ឡុង សុ​ភ័ស្ស អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​វាយ​ឈ្នះ ​អ៊ុង កុសល​អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ​៕

វិ​សិទ្ធ​




Post a Comment

0 Comments

Close Menu