Ad Code

វត្ត​ហ្លួង​ស៊ីសុវត្ថិ​រតនា​រាម​ ស្រុក​មង្គល​បូរី​ បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា​ដែល​មាន​តម្លៃ​ជាង​៦០.០០០​ម៉ឺន​ដុល្លារ

បន្ទាយមានជ័យ ៖ ការ​កសាង​ថ្មី​និង​ជួសជុល​សមិទ្ធផល​នានា​ដែល​មាន​តម្លៃ​ជាង​៦០.០០០​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​មាន​ព្រះពុទ្ធ​ទ្រង់​បិណ្ឌ​បាត្រ​រូបសំណាក​ធ្វើ​ពី​ថ្ម​សុទ្ធ​ឈាបនដ្ឋាន​ស្រះ​ទឹកជា​ដើម​នៅ​វត្ត​ហ្លួង​ស៊ីសុវត្ថិ​រតនា​រាម ស្ថិត​ក្នុង​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៥​។ លោក ឡុង ពុន អភិបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា​ វត្ត​ហ្លួង​ស៊ីសុវត្ថិ​រតនា​រាម​កកើត​ក្នុង​ឆ្នាំ​១៩០៨ ស្ថិត​ក្នុង​ឃុំ​ឫស្សី​ក្រោក ក្នុង​ទីប្រជុំជន​ស្រុក។ បច្ចុប្បន្ន​វត្តមាន​ព្រះសង្ឃ​៥៥​អង្គ អាចារ្យ​០៣​នាក់ គណៈកម្មការ​០៥​នាក់ តាជី​២៦​នាក់ យាយជី​៥២​នាក់។ ចំពោះ​សមិទ្ធផល​ត្រូវ​សម្ពោធ​ពេលនេះ​រួមមាន​:-​ឈាបន​ដ្ឋាន​០១​កន្លែង ២-​ស្រះ​ទឹក​០១​កន្លែង ៣-​ជួសជុល​កុដិ និង​៤-​ព្រះ​បដិមា​និង​សួនច្បារ។ ពុទ្ធបរិស័ទ សប្បុរសជន ក្នុង​និង​ក្រៅប្រទេស​បាន​ចំណាយ​ទឹកប្រាក់​សាងសង់ និង​ជួសជុល​សមិទ្ធផល​ទាំងអស់ ៦៦.៥៨៩​ដុល្លារ។ លោក​ អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​កោតសរសើរ និង អរគុណ​ដល់​គ្រប់គ្នា​ដែល​ចូលរួម​យ៉ាងសកម្ម និង​ស្មោះស្ម័គ្រ ក្នុង​ការ​រួមចំណែក​ក​សាង​មូលដ្ឋាន និង​ជាតិ តាមរយៈ​ការ​លះ​បង់​ធនធាន ថវិកា និង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ក្នុង​ការ​ជួសជុល និង​កសាង​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹក ក្នុង​វត្ត​ហ្លួង​ស៊ីសុវត្ថិ​រតនា​រាម​នេះ និង​សុំ​ឲ្យ​ជួយ​បន្ត​ការ​កសាង​បែបនេះ​នៅក្នុង​មូលដ្ឋាន​ដទៃទៀត​ដែរ៕

គង្គា​



Post a Comment

0 Comments

Close Menu