កំពង់ធំ ៖ នៅវត្តបារាយណ៍ជាន់ដែកបានផ្ទុះអំពើហិង្សារវាងព្រះសង្ឃ នឹងព្រះសង្ឃ ដោយសារតែការប្រើភ្លើង។
ជុំវិញហេតុការណ៍ព្រះសង្ឃឈ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកនេះ បើតាមលោក ហ៊ី ប៊ុនថាន ជំទប់ទីមួយឃុំបល្ល័ង្កបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីកើតហេតុ លោក ហ៊ី ប៊ុនថាន និងលោកអនុសេនីយ៍ទោ ហេង ឈុនហ៊ី នាយប៉ុស្តិ៍បល្ល័ង្ក បានធ្វើការសួរនាំព្រះអង្គ ព្រះនាម ឃិន វណ្ណៈ មានព្រះជន្ម២៥ព្រះវស្សា។ លោកបន្តកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ ព្រះសង្ឃអង្គឃិន វណ្ណៈ បានឡើងកាន់ក្បាលមេក្រូ ប្រកាសផ្សាយប្រាប់ពុទ្ធបរិស័ទ ចំណុះជើងវត្តអំពីការប្រើភ្លើង ទើបព្រះអង្គព្រះនាម ស្រី ថៃ មានព្រះជន្ម២១ព្រះវស្សានិងព្រះអង្គព្រះនាម មិនា ក៏បានខឹង អង្គ វណ្ណៈ ថានិយាយប្រកូកប្រកាសផ្ទៃក្នុងរបស់វត្តឲ្យពុទ្ធបរិស័ទដឹង។ ពេលនោះអង្គ វណ្ណៈ ក៏បានឆ្លើយថា លោកក៏មានសិទ្ធបញ្ចេញមតិដែរ ហើយក៍បានទាស់ពាក្យសម្ដីគ្នា អង្គ មិនា ក៏ទាញអំបោសលើកយាបំរុងវាយទៅលើអង្គ វណ្ណះ ពេលឃើញហេតុការភ្លាម ពុទ្ធបរិស័ទចំណុះជើងវត្តបានទូរស័ព្ទហៅលោកនាយប៉ុស្តិ៍បល្ល័ង្កភ្លាម ទើបលោកនាយប៉ុស្តិ៍ ទូរស័ព្ទទៅលោកមេឃុំបានបញ្ជាឲ្យមេប៉ុស្តិ៍និងជំទប់ទីមួយចុះទៅធ្វើការអន្តរាគមន៍ ក្នុងហេតុការណ៍ខាងលើ គេឃើញមេគណស្រុកព្រះនាមលឿង ហ៊ុំ ចុះសួរនាំបន្តិចបន្តួច ហើយក៍និមន្តឡើងរថយន្តទៅវិញបាត់។
ប្រភពព័ត៌មានពីពុទ្ធបរិស័ទចំណុះជើងវត្តបានប្រាប់អ្នកយកព័ត៌មានយើងថា ព្រះចៅអធិការវត្តបារាយណ៍ជាន់ដែក ព្រះនាម កែវ ស៊ួន ដឹកនាំព្រះសង្ឃមិនបានល្អ ហើយមិនមានការអភិវឌ្ឍន៍ ហើយកាន់ជើងតែលោកណាដែលខូចដូចជាលោក វណ្ណៈ ធ្លាប់មានរឿងកាលពីឆ្នាំទៅកាប់គ្នាម្ដងរួចហើយ នៅតែលោកចៅអធិការ កែវ ស៊ួន មិនបណ្ដេញចេញពីវត្តទុកឲ្យមានរឿងម្ដងជាពីរដងធ្វើឲ្យពុទ្ធបរិស័ទ ក៏មិនសូវពេញចិត្តនឹងអធិការវត្តរូបនោះដែរ ដោយសារលោកអង្គនេះ គ្មានកសាងវត្តបានបន្តិចសោះ។ ពុទ្ធបរិស័ទបានបន្ថែមថា កន្លងមកធ្លាប់បានផ្ដិតមេដៃប្ដឹងទៅលើឲ្យដកព្រះចៅអធិការវត្តនេះ ព្រះនាម កែវ ស៊ួន ចេញពីចៅអធិការវត្តរួចហើយ តែថ្នាក់លើថាទុកលោកសិនទៅ ពីព្រោះលោកចាស់ហើយមិនបានប៉ុន្មានទេ៕
ប៊ុន រដ្ឋា

0 Comments