ភ្នំពេញ ៖ លោករដ្ឋមន្ត្រីវ័យក្មេងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសម្រេចផ្តល់អាហារថ្ងៃត្រង់១ពេលរួមគ្នាដើម្បីសម្រួលដល់ការលំបាករបស់ពួកគាត់ ដែលមានការលំបាកផ្ទះនៅឆ្ងាយចាប់ពីថ្ងៃទី២៣នេះតទៅ។
យោងតាមគេហទំព័ររបស់ក្រសួងបរិស្ថានបានផ្សាយឲ្យដឹងថា ដើម្បីជួយសម្រាលបន្ទុករបស់មន្ត្រីរាជការដែលមានការលំបាកក្នុងជីវភាព ក៏ដូចជាមន្ត្រីរាជការដែលមានផ្ទះនៅឆ្ងាយពីក្រសួងជួបការលំបាកក្នុងការធ្វើដំណើរទៅវិញទៅមកក្នុងការបំពេញការងារ ក្រសួងបរិស្ថានបានសម្រេចផ្តល់អាហារថ្ងៃត្រង់មួយពេលសម្រាប់មន្ត្រីក្រសួង១០០នាក់។
ការឧបត្ថម្ភបាយថ្ងៃត្រង់នេះបានចាប់ផ្តើមដំណើរការពីថ្ងៃទី២៣ ខែកុម្ភៈនេះតទៅសម្រាប់ជំហានដំបូងដល់មន្ត្រីរាជការដែលមានការលំបាកក្នុងជីវភាព និងដែលនៅឆ្ងាយពីក្រសួងចំនួន ១០០នាក់។ សកម្មភាពដ៏ប្រពៃខាងលើត្រូវបានគឺជាការយកចិត្តទុកដាក់មួយរបស់ក្រសួងបរិស្ថានចំពោះសុខុមាលភាព និងជីវភាពរបស់មន្ត្រីរាជការ៕
ឌួងវិរះជ័យ

0 Comments