Ad Code

អំណោយ​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ជូន​កងអនុសេនាតូច​លេខ​២ តាមរយៈ លោក ហ៊ុន ម៉ា​ណែ​ត

ភ្នំពេញ ៖ កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ក្រុមការងារ លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំ​យក​នូវ ម៉ាស៊ីន​បូមទឹក​០១​គ្រឿង ស៊ី​វ៉ិចទ័រ​០១​គ្រឿង បន្ទះ​សូ​ឡា​០១​ផ្ទាំង និង​ប្រេង​៥០០​លីត្រ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក ហ៊ុន ម៉ា​ណែ​ត ប្រគល់​ជូន​កងអនុសេនាតូច ចំណុះ​កងអនុសេនាធំ​លេខ​៣ និង​វរៈសេនាតូច​ការពារ​ព្រំដែន​លេខ​៣០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង។​
លោក​វរសេនីយ៍ត្រី ស៊ុន ម៉ា​ណាក់ មេបញ្ជាការ​វរៈសេនា​តូច​ការពារ​ព្រំដែន​លេខ​៣០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង ជំនួសមុខ​ឱ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ជាពិសេស សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​បាន​គិតគូរ​ពី​សុខទុក្ខ​ និង​យកចិត្តទុកដាក់ ចំពោះ​ជីវភាព​រស់នៅ​កងទ័ព​ តាមរយៈ​ការ​តំឡើង​ប្រាក់បៀវត្ស ប្រាក់​របប​ផ្សេងៗ និង​សាងសង់​សំណង់​អាគារ​នៅ​តាម​បណ្ដា​អង្គភាព​នានា​ សំដៅ​លើក​កំពស់​ជីវភាព​រស់​នៅ​របស់​កងទ័ព​និង​គ្រួសារ​កងទ័ព​។ ជាក់ស្តែង​ការសាងសង់​អាគារ​០២​ខ្នង​ធ្វើ​ពី​ឈើ ការ​ផ្តល់​អាវ​រងា​ ព្រមទាំង​អំណោយ​ផ្សេងៗ​នា​ពេល​កន្លងមក​ និង​ការ​ផ្តល់​នូវ​សម្ភារៈ​ទាំងនេះ​ដល់​អង្គភាព​នា​ពេល​នេះ ដើម្បី​សម្រួល​ឱ្យ​ការ​ស្នាក់​នៅ​របស់​កងទ័ព​នៅ​កងអនុសេនាតូច ចំណុះ​កងអនុសេនាធំ​លេខ​៣ និង​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ ខេត្តកោះកុង​ ដែល​ឈ​ជើង​នៅ​នៅ​តំបន់​ព្រំដែន​។​
ជាមួយនឹង​ការ​ថ្លែង​អំណរគុណ ក៏ដូចជា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​គុណបំណាច់​ដ៏​ធំធេង​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាពិសេស​ក្នុង​បុព្វហេតុ​ការពារ​ជាតិ បូរណភាព​ទឹកដី និង​ការពារ​ភាព​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ក្នុងនាម​នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៃ​អង្គភាព​កងអនុសេនាតូច ចំណុះ​កងអនុសេនាធំ​លេខ​៣ និង​វរៈ​សេនា​តូច​កា​រ​ពារ​ព្រំដែន​លេខ​៣០៣ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង​ប្ដេជ្ញា​ប្រកាន់​ជំហរ​ដាច់ខាត​គោរព និង​អនុវត្ត​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​ប្ដេជ្ញា​ត្រៀមខ្លួន​ជានិច្ច​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​ដ៏​បវរ​នៃ​យើង​៕​
សុជាតា​

Post a Comment

0 Comments

Close Menu