ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១៧លើក ក្នុងនោះយប់០៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ (ស្រី០៣នាក់) របួសធ្ងន់២៤នាក់(ស្រី១០នាក់),និងរបួសស្រាល១០នាក់(ស្រី០២នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះបានបង្កឲ្យមានការខូចខាតយានយន្តសរុប២៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៧គ្រឿង,រថយន្តធុនតូចចំនួន០៦គ្រឿង,រថយន្តធុនធំ០៤គ្រឿង,យានផ្សេងៗ០២គ្រឿងនិងថ្មើរជើង០១នាក់។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់
ចរាចរណ៍ គឺបណ្ដាលមកពីល្មើសល្បឿន១០លើក, ប្រជែងគ្រោះថ្នាក់០៣លើក,មិនប្រកាន់ស្តាំ០១លើក,បត់គ្រោះថ្នាក់០១លើក,កត្តាផ្លូវ០១លើក,និងកត្តាយានយន្ត០១លើក។ ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន២៣នាក់(យប់១៤នាក់)។
ប្រភពព័ត៌មានពីនាយកសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ថា រថយន្តពិន័យសរុបចំនួន៥៧៧គ្រឿង(រថយន្តធំ២៥១គ្រឿង)ស្មើនិង៦០២ករណី ,ករណីល្មើក្រដាសស្នាម២៨៩គ្រឿង ស្មើនិង៣០៥ករណីរួមមាន ប័ណ្ណបើកបរហួសសុពលភាព០៩ករណី,ប័ណ្ណបើកបរខុសប្រភេទយានយន្ត០១ករណី,គ្មានប័ណ្ណអាជីវកម្ម២៨ករណី,គ្មានឆៀក២៨ករណី,ឆៀកហួសសុពលភាព១៦ករណី,បើកបរហួសល្បឿនកំណត់៣៨ករណី,បើកបរមិនពាក់ខ្សែក្រវាត់១៨៤ករណី,បើកបរមានជាតិស្រវឹង០១ករណី,ករណីល្មើសបច្ចេកទេសមាន២៨៨គ្រឿង ស្មើនិង២៩៧ករណីរួមមាន ដឹកសំពីងសំពោង២១៣ករណី,ដឹកលើសចំណុះ៤១ករណី,កង់សឹករេចរឹល១៧ករណី,ផ្លាកលេខបាក់ ឬខូច០៣ករណី,ភ្លើងមិនគ្រាប់គ្រាន់០៩ករណី,បាឡុងតាកេរ០៧ករណី,ខូចឬគ្មានគន្លឹះសុវត្ថិភាព០៤ករណី,គ្មានរបាំងភក់ឬខូច០៣ករណី។
ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.០៨៥គ្រឿងក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៥៨៥ករណី,ជិះម៉ូតូអត់កញ្ចក់៤៧៩ករណី,ជិះម៉ូតូអត់កញ្ចក់និងមួក០២ករណី,ម៉ូតូបើកភ្លើងពេលថ្ងៃ១៨ករណី,បើកបរមានជាតិស្រវឹង០២ករណី និងផ្លាកលេខបាក់ឬខូច០១ករណី៕
រ៉ាវុទ្ធ
0 Comments