Ad Code

បា​ឡែ​ន​ជាន់​គ្មាន​សំចៃ​ជើង​ ព្រលះ​តួ​រី​ស​ពេញ​ទំហឹង​របួស​ពេញ​ផ្លូវ​


បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ដែល​រង​របួស​ធ្ងន់​ចំនួន​៣​នាក់​ដែរ​ក្នុងចំណោម​ជន​រង​គ្រោះ​ចំនួន​៧​នាក់​ ក្រោយពេល​ដែល​មាន​រថយន្ត​ចំនួន​ពីរ​គ្រឿង​បាន​ព្រលះ​គ្នា​យ៉ាង​ពេញ​ទំហឹង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត​

បាត់ដំបង កាលពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ វេលា​ម៉ោង៦និង៥នាទី​ល្ងាច រហូតដល់​រួញ​ក្បាល​ទាំង​សងខាង​។​

យោង​តាម​របាយការណ៍​របស់​លោក​អធិការរង​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​បញ្ជាក់​ថា ដំបូង​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​

បន្ទាយមានជ័យ 2A 5479 បាន​បោះពួយ​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិសដៅ​ពី​កើត ទៅ​លិច ដែល​មើលទៅ​ហាក់ដូចជា​ប្រញាប់​ខ្លាំង​។​

លោក​អធិការរង​បាន​បន្ត​ថា លុះ​ទៅដល់​ចំណុច​កើតហេតុ​ដែល​ផ្លូវ​មាន​ស្ថានភាព​កោង​ខ្លាំង​

ផង​នោះ ធ្វើ​ឲ្យ​រថយន្ត​បា​ឡែ​ន​នេះ​ខំប្រឹង​បួង​ចង្កូត​ដើម្បី​កុំ​ឲ្យ​ជ្រុល​ធ្លាក់​ផ្លូវ ប៉ុន្តែ​តែ​ក្នុង​មួយប៉ប្រិចភ្នែក​

ប៉ុណ្ណោះ​ ស្រាប់តែ​រថយន្ត​នេះ​បួង​ជ្រុល ​ក៏​រេ​ចូល​ជ្រុល​ទៅ​ចំណែក​ផ្លូវ​ខាងឆ្វេង ចៃដន្យ​នៅពេល​នោះ​ដែរ​ ក៏​មាន​រថយន្ត​តួ​រី​ស​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2V 3800 ដែល​កំពុង​ធ្វើ​ដំណើរ​ច្រាសទិស​គ្នា ហើយក៏​បាន​បុក​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ក្បាល​រថយន្ត​ទាំងពីរ​គ្រឿង​រួញ​យ៉ាងដំណំ​ដូចគ្នា និង​បង្ក​ឲ្យ​អ្នកដំណើរ​ដែល​ជិះ​នៅក្នុង​រថយន្ត​ទាំងសងខាង​រង​របួស​ជាច្រើន​នាក់​។​

ភ្លាមៗ​នោះ​ដែរ​ សមត្ថកិច្ច​បាន​បញ្ជូន​អ្នករបួស​ដែល​សរុប​មាន​ចំនួន​៧​នាក់ ក្នុង​នោះ​ធ្ងន់​ចំនួន​៣​នាក់​(​ប្រុស​២​នាក់​) ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​រថយន្ត​ទាំងពីរ​បាន​ធ្លាក់​ទៅលើ​ចិញ្ចើម​ផ្លូវ ដោយ​រថយន្ត​បា​ឡែ​ន​ត្រូវ​ដាច់​កង់​មុខ​ម្ខាង​ ដែល​អ្នក​បើកបរ​មានឈ្មោះ កួយ ថា​វិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រីឯ​ផ្លែ​អំពិល​ទុំ​ដែល​រថយន្ត​តួ​រី​ស​ដឹក​ពេញ បាន​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ផ្លូវ ដោយ​អ្នកបើកបរ​មានឈ្មោះ វ៉ិត ម៉ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ដាច់ ឃុំ​ព្រៃ​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល ហើយ​អ្នកបើកបរ​ទាំងពីរ​នាក់​នេះ​គឺ​របួសធ្ងន់​ដូចគ្នា​។ ក្រោយពី​បាន​ធ្វើ​ការ​វាស់វែង​រួចមក​សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង​នេះ​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅ​អធិការដ្ឋាន​ជា​ក្រោយ​។​

គួរ​រំលឹក​ដែរ​ថា នៅ​ចំណុច​ផ្លូវ​កោង ត្រង់​ស្ពាន​កំពង់ព្រះ​នេះ កន្លងមក​គឺ​ធ្លាប់​មាន​គ្រោះថ្នាក់​

ចរាចរ​កើត​ឡើងជា​ញឹកញាប់​ ដោយសារតែ​ស្ថានភាព​ផ្លូវ និង​កត្តា​នៃ​ការ​បើកបរ រហូត​ធ្វើឲ្យ​អាជ្ញាធរ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​លើក​ជា​ស្លាក​សញ្ញា​ដោយ​ក្រើនរំលឹក​ដល់​អ្នក​បើកបរ​ថា "​បន្ថយល្បឿន​ចំណុច​គ្រោះថ្នាក់​" ប៉ុន្តែ​អ្នកបើកបរ​ទាំងអស់​ហាក់​បី​ដូចជា​មិនសូវ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ទាល់តែសោះ ដោយ​ពួកគេ​នៅតែ​ជាន់​គ្មាន​បន្ថយល្បឿន​សោះឡើយ រហូត​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​កើត​ឡើងជា​ញឹកញាប់​បែបនេះ ដូច្នេះ​គួរតែ​អ្នកបើកបរ​ទាំងអស់​ត្រូវតែ​បង្កើន​នូវ​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​អាច​រក្សា​សុវត្ថិភាព​ដល់​អាយុជីវិត​បាន​៕


សោ និយម​រ័ត្ន​

Post a Comment

0 Comments

Close Menu