ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសដោយសាររថយន្តមួយគ្រឿងបើកបុកកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវ១៩៣កែងនឹងផ្លូវ៣៨៤ ក្នុងសង្កាត់បឹងកែងកង៣ ខណ្ឌចំការមន រួចព្យាយាមបើកគេច។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តឆ្នាំងអ៊ុតពណ៌លឿងមួយគ្រឿង ពាក់ស្លាកលេខបណ្ដោះអាសន្ន៣១៩១ បានធ្វើដំណើរពីរនាក់ប្ដីប្រពន្ធក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ សណ្ដោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AH-2390 បើកបរក្នុងល្បឿនមធ្យម ក្នុងទិសដៅបញ្ច្រាសទិសគ្នា ភ្លាមៗនោះក៏ស្រាប់តែរថយន្តបានរេទៅបុកម៉ូតូចំពីមុខបណ្ដាលឲ្យម៉ូតូដួល តែសំណាងល្អរថយន្តមិនបានកិនជនរងគ្រោះ ប៉ុន្តែដោយភាពភ័យខ្លាចម្ចាស់រថយន្តបានបន្ថែមល្បឿនក្នុងគោលបំណងរត់គេច។ តែត្រូវសមត្ថកិច្ចខណ្ឌចំការមនចាប់មកវិញ ហើយភាគីម្ចាស់រថយន្តយល់ព្រមសង១៥០ដុល្លារដើម្បីបញ្ចប់រឿង៕
ឌួងវិរះជ័យ
0 Comments