Ad Code

បុរស​វ័យ​ជាង​៤០​ឆ្នាំ​ដើរ​បាត់​ពី​ផ្ទះ​ចំនួន​៣​ថ្ងៃ ប្រទះឃើញ​លង់ទឹក​ស្រះ​ស្លាប់​នៅ​ស្រុក​កណ្ដាលស្ទឹង

កណ្ដាល ៖ បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់​ដើរ​បាត់​ពី​ផ្ទះ​ចំនួន​៣​ថ្ងៃ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​លង់​ទឹក​ស្រះ​ស្លាប់​ក្បែរ​ភូមិ​ដែល​មាន​សភាព​ហើម​ស្អុយ​។ ហេតុការណ៍​ប្រទះឃើញ​សព​មានការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ស្រះ​ទឹក​ខាងក្រោយ​ភូមិ​រាយ​ដប ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។​

ជនរងគ្រោះ​មានឈ្មោះ អិ ថុល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ផូ ផល្លី អាយុ​៤៧​ឆ្នាំ ​អ្នក​ទាំងអស់គ្នា​មាន​ទីលំនៅ​ភូមិ/ឃុំ កើតហេតុ​ខាងលើ​។ បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្ដី​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​មាន​សតិ​មិនសូវ​ល្អ បាន​ដើរ​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃទី​១៩ ខែកុម្ភៈ មក​ម្ល៉េះ រូប​គាត់​ជាមួយ​ញាតិ​ជិតខាង​បាន​នាំ​គ្នា​ដើររក​គ្រប់​ច្រកល្ហក​តែ​មិនឃើញ លុះដល់​វេលា​ម៉ោង​ជាង​១១​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ ​ក៏បាន​ប្រទះឃើញ​លង់ទឹក​ស្រះ​នៅ​ខាងក្រោយ​ភូមិ​ស្លាប់​បាត់​តែម្តង​។ បន្ទាប់​ពី​ប្រទះឃើញ​សព សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ត្រួតពិនិត្យ​ធ្វើ​កោសល្យវិច័យ ក្រែង​លោ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​អ្វីមួយ ប៉ុន្តែ​ការពិនិត្យ​យ៉ាង​ម៉ត់ចត់​ គឺ​មិនឃើញ​មាន​ស្នាមរបួស​ពាក់ព័ន្ធ​ និង​ករណី​ឃាតកម្ម​អ្វី​ឡើយ​។ ក្រោយពី​ធ្វើការ​ពិនិត្យ​ចប់ សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ភា​វុន

Post a Comment

0 Comments

Close Menu