Ad Code

តុលាការ​អេហ្ស៊ីប កាត់ទោស​ប្រហារជីវិត​ពួក​អ្នកគាំទ្រ ​Museim Brotherhood ១៨៣​នាក់​

តុលាការ​អេហ្ស៊ីប​បាន​កាត់ទោស​ប្រហារជីវិត​ពួក​អ្នកគាំទ្រ​ចលនា ​Museim Brotherhood១៨៣​នាក់ នៅ​ថ្ងៃ​ច័ន្ទ ដោយ​ចោទ​ប្រកាន់​ថា​បាន​សម្លាប់​មន្ត្រី​ប៉ូលិស​ដែល​ជា​ចំណែក​មួយ​នៃ​ការ​បង្ក្រាប​របស់​ពួក​អាជ្ញាធរ​លើ​ពួក​ឥស្លាម​និយម។​
ពួក​អ្នក​ដែល​ត្រូវ​បាន​គេ​កាត់​ឲ្យ​ជាប់ទោស​ពី​បទ​សម្ដែង​តួនាទី​នៅក្នុង​ការ​សម្លាប់​ប៉ូលិស​១៦​នាក់ នៅក្នុង​ទីក្រុង​កា​ដា​សា នៅ​ខែសីហា ឆ្នាំ​២០១៣ នៅក្នុង​អំឡុង​ពេល​ងើប​បះបោរ បន្ទាប់ពី​កងទ័ព​បណ្ដេញ​ប្រធានាធិបតី​ឥស្លាម​និយម​លោក​មហា​បេ​ម័​រ​ស៊ី (Mohamed Morsi) ចេញពី​អំណាច​មក​។ ៣៤​នាក់​នៅក្នុង​ចំណោម​ពួកគេ ត្រូវ​បាន​គេ​កាត់ទោស​កំបាំងមុខ។​
ប្រទេស​អេហ្ស៊ីប​បាន​បន្ថែម​ការ​បង្ក្រាប​មួយ​នៅ​ក្នុងចំណោម​ការ​បង្ក្រាប​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ថ្មី​របស់​ខ្លួន​ទៅលើ​ចលនា ​Brotherhood ចាប់តាំងពី​ការ​លា​ឈប់​ពី​នយោបាយ​របស់​លោក​ម័​រ​ស៊ី ដែល​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​លើកដំបូង​បង្អស់​របស់​ប្រទេស។​
ពួក​អ្នកគាំទ្រ​ចលនា ​Brotherhood រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​ចាប់ខ្លួន​និង​ធ្វើការ​កាត់ទោស​នៅ​ក្នុង​យុទ្ធនាការ​មួយ​ដែល​ក្រុម​សិទ្ធិមនុស្ស​និយាយ​ថា រដ្ឋាភិបាល​កំពុង​គាបសង្កត់​ទៅលើ​ពួក​អ្នក​ប្រឆាំង៕​
រឹទ្ធ​

Post a Comment

0 Comments

Close Menu