Ad Code

ពិធី​បញ្ចុះ​បឋមសិលា​ក​សាង​អគារ​រដ្ឋបាល​និង​សាល​ប្រជុំ​ស្រុក​ជល​គី​រី​


កំពង់ឆ្នាំង ៖ អគារ​រដ្ឋបាល​ចំនួន​១​ខ្នង​មាន​២​ជាន់​និង​សាល​ប្រជុំ​មួយ​ខ្នង​របស់​ស្រុក​ជល​គី​រី​ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះ​បឋមសិលា​នៅ​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ លោក​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី លោក​អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ​សរុប​ចំនួន​៦៣២​នាក់​។

លោក យិន សា​វ៉េ​ន អភិបាលស្រុក​ជល​គី​រី​បាន​បញ្ជាក់​ថា ស្រុក​ជល​គី​រី​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​១៩៨៨  មាន​អគារ​១​ខ្នង ៤​បន្ទប់ បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិនអាច​បំពេញការងារ​បា​ន និង​អគារ​បណ្ណាល័យ​១​ខ្នង​មាន​២​បន្ទប់​។​ដោយ​មើលឃើញ​ស្ថានភាព​បែបនេះ ក្រសួងមហាផ្ទៃ​បាន​ផ្តល់​អគារ​រដ្ឋបាល​ថ្មី​១​ខ្នង​មាន​ពីរ​ជាន់​ដែលមាន​ទទឹង​១៣​ម៉ែត្រ បណ្តោយ​២៨​ម៉ែត្រ​និង​សាលប្រជុំ​មួយ​ខ្នង​មាន​ទទឹង​១៧​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ​។​លោក​អភិបាលស្រុក​បាន​បន្តថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​សំរាប់​ស្រុក​ជល​គី​រី  ដោយមាន​ការ​យក​ចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដល់​ថ្នាក់ក្រោម​ជាតិ​ក្នុង​គោលបំណង​ពង្រឹង​អភិបាលកិច្ច​ល្អ និង​ជា​កន្លែង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​សមរម្យ។

កិច្ច​សំណេះសំណាល​ក្នុង​ឱកាស​នោះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ដោយ​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នាយករដ្ឋមន្ត្រី សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ ប្រជាពលរដ្ឋ​ជានិច្ច​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ។ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​បានដាក់​ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​អោយមាន​សុខសន្តិភាព​ស្ថេរភាព​ខាង​នយោបាយ​ចាប់​ផ្តើមកសាង​ប្រទេស​តាំងពី​បាត​ដៃទទេ​រហូតដល់​មានការ​រីកចំរើន​លើ​គ្រប់​វិស័យ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ​រហូតដល់​បច្ចុប្បន្ន​នេះ។

លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​បន្ត​ទៀត​ថា បើ​តាម​តួលេខ​ក្នុង​ឆ្នាំ​១៩៧៥ ប្រជាពលរដ្ឋ​យើង​មាន ជាង​៧​លាន​នាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​បានសម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាង​២​លាន​នាក់​។ ក្រោយ​ថ្ងៃ​រំដោះ នៅ​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​យើង​នៅសល់ តែ​ជាង​៤​លាន​នាក់​ប៉ុណ្ណោះ  តែ​មកដល់​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​កើនឡើង​ដល់​ទៅ​ជាង​១៤​លាន​នាក់។ ដូច​នេះ​ហើយ យើង​ចាំបាច់​ត្រូវ​តែ​មាន​កន្លែងធ្វើការ​ស​ម​រម្យ​សំរាប់​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេល​វេលា។

លោក​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​និង​អាណាព្យាបាល​ត្រូវធ្វើ​យ៉ាងណា​អប់រំ​កូនចៅ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​សូម​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀម​នូវ​ឧ​បករ​ណ៍  សម្រាប់​បង្កបង្កើនផល​រដូវ វស្សា និង​សូម​មានការ​ប្រុងប្រយ័ត្ន​ក្នុង​រដូវវស្សា​នេះ​នូវ គ្រោះធម្មជាតិ ភ្លៀង​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់ ជាដើម និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​សំណូមពរ​ដល់​ប្រជា​នេសាទ​ទាំងអស់​កុំ​ប្រើ​ឧបករណ៍​នេសាទ​ណា​ដែល​ច្បាប់​ហាមឃាត់។

នៅ​ចុងបញ្ចប់​ឯកឧត្តម​បាន​បញ្ចុះ​បឋមសិលា​អគារ​រដ្ឋបាល​និង​សាលា​ប្រជុំ​ដើម្បី​បន្ត​ការសាងសង់​និង​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អោយបាន​ឆាប់រហ័ស​នៅពេល​ខាងមុខនេះ​៕


ពិធី​បញ្ចុះ​បឋមសិលា​ក​សាង​អគារ​រដ្ឋបាល​និង​សាល​ប្រជុំ​ស្រុក​ជល​គី​រី​

Post a Comment

0 Comments

Close Menu