តាមសេចក្ដីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានឲ្យដឹងថា កាលពីថ្ងៃពុធទី២២ ខែកក្កដា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយកិច្ចប្រជុំនោះ បានកំណត់យកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង៨ នាទីព្រឹក បន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៣។
តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា របៀបវារៈដែលត្រូវលើកយកមកពិភាក្សានាព្រឹកនេះ រួមមាន ទី១-ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕
ព្រឹទ្ធសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យនិងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
0 Comments