Ad Code

អាជ្ញាធរ​ស្រុក ចុះ​ធ្វើការ​សម្របសម្រួល បញ្ហា​វិវាទ​ផ្លូវ​ប្រឡាយ ជូន​ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ធាតុ​

ត្បូងឃ្មុំ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥​នេះ លោក​អភិបាលស្រុក​ត្បូងឃ្មុំ បាន​ចុះ​ដោះ​ស្រាយ ធ្វើការ​សម្របសម្រួល បញ្ហា​វិវាទ​ផ្លូវ​ប្រឡាយ ស្ថិត​ក្នុង​ភូមិ​ព្រះ​ធាតុ ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។

លោក កេង ប៊ុន​ណា អភិបាលស្រុក​ត្បូងឃ្មុំ បាន​មានប្រសាសន៍​បញ្ជាក់​ថា លោក​ធ្វើការ​ដោះស្រាយ​ដោយ​ប្រើ​រូបមន្ត គោលនយោបាយ ឈ្នះ ឈ្នះ ជូន​ដល់​ភាគី​ទាំងសងខាង​ជា​លទ្ធផល លោក​អភិ​បាល ស្នើ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដើរ​លើ​ផ្លូវ​ដែល​មាន​ចម្ងាយ​ពី​ឃ្លាំង​ស្តុក​ទំនិញ​របស់​តា​លី ៥០​ម៉ែត្រ គឺ​យើង​មាន​ផ្លូវ​១​ខ្សែ​នេះ​ហើយ ដែល​ត​ភ្ជាប់​ពី​ផ្លូវ​ប្រឡាយ មក​ផ្លូវជាតិ​លេខ​៧ ទុក​ឲ្យ​បងប្អូន​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន រង់ចាំ​ស្រុក​ដោះស្រាយ។

លោក តា​លី ជា​ម្ចាស់​ឃ្លាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដី​របស់​គាត់​នេះ គាត់​ធ្លាប់​អាស្រ័យ​ផល​ធ្វើស្រែ​ជា​យូរ​ឆ្នាំ​មក​ហើយ រហូតមកដល់​ពេល​បច្ចុប្បន្ន គាត់​បាន​ចាក់​ដី​ធ្វើ​ឃ្លាំង មាន​រយៈពេល​២​ឆ្នាំ​ហើយ​ដែរ ។ តែ​គ្មាន​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​មក​តវ៉ា​សោះ លុះដល់​មានការ​ចាក់​ដី​លុប​ប្រឡាយ​ធ្វើ​ថ្នល់​ថ្មីៗ របស់​លោក ជា ហេង ទើប​ផ្ទុះ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​តែម្តង។

លោក តា បាន​បញ្ជាក់​ទៀត​ថា គាត់​ធ្វើ​របង គឺ​សម្រាប់​ការពារ​លំនៅដ្ឋាន​របស់​គាត់​មិនមែន​បិទផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​នោះ​ទេ ពិសេស​ទៀត​ គឺ​មាន​ផ្លូវ​១​ខ្សែ​ខាងកើត​ឃ្លាំង​គាត់​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​ដែរ។ ពិនិត្យ​មើលផ្លូវ​ខាងកើត​ដី​លោក ជា ហេង មាន​ផ្លូវ​រទេះ​១​ខ្សែ ត​ភ្ជាប់​ពី​ផ្លូវ​ប្រឡាយ​ទៅ​ផ្លូវជាតិ​លេខ​៧ ត្រូវ​ផ្ទះ​ប្រជាពលរដ្ឋ​ជាប់​ផ្លូវជាតិ​លេខ​៧ ជាច្រើន​ខ្នង​ផ្ទះ បាន​រំកិល​រំលោភ​វាទ​យក​ធ្វើជា​កម្មសិទ្ធិ​អស់ហើយ ម្តេច​ក៏​គ្មាន​ការ​តវ៉ា បើ​នាំគ្នា​តវ៉ា​រឿង​របង​ឃ្លាំង​របស់ខ្ញុំ ត្រូវ​នាំគ្នា​តវ៉ា​ផ្លូវ​រទេះ​មានការ​រំលោភ​នោះ​ផង​ដែរ​ទើបត្រូវ។

ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ដែរ​ថា គាត់​ចង់​រក្សា​ផ្លូវ​ប្រឡាយ​ដដែល គឺ​ផ្លូវត្រង់​ត​ភ្ជាប់ មកពី​ផ្លូវជាតិ​លេខ​៧៣ ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៧​តែម្តង ៕
NIta-23-A-55-Full

NIta-23-A-56-Full

NIta-23-A-57-Full


អាជ្ញាធរ​ស្រុក ចុះ​ធ្វើការ​សម្របសម្រួល បញ្ហា​វិវាទ​ផ្លូវ​ប្រឡាយ ជូន​ប្រជាពលរដ្ឋ​ភូមិ​ព្រះ​ធាតុ​

Post a Comment

0 Comments

Close Menu