លោកព្រហ្ម ដាលីន បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងខណៈពេលដែលមន្ត្រីសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តសៀមរាបចុះបំពេញការងារនៅផ្សារទីប្រជុំជនស្រុកក្រឡាញ់ កាលពីថ្ងៃសៅរ៍ទី៤ ខែកក្កដា កន្លងទៅនេះ។
លោកបានបញ្ជាក់ថា ស្ថិតក្នុងគោលការណ៍ជាចម្បង សំដៅទៅលើការផ្សព្វផ្សាយអប់រំចំពោះអាជីវករ ឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខភាពរបស់អតិថិជន ដោយទី១ គឺការពិនិត្យមើលកាលបរិច្ឆេទនៃការប្រើប្រាស់ មិនត្រូវដាក់តាំងលក់ចំណីម្ហូបអាហារណាដែលហួសសុពលភាពនៃការប្រើប្រាស់នោះឡើយ ម្ហូបអាហារដែលច្រកកំប៉ុងទទួលរងការប៉ះទង្គិច បណ្តាលឲ្យកំពិតនោះ គឺមិនគប្បីត្រូវបានប្រើប្រាស់នោះឡើយ។
នៅក្នុងបេសកកម្មត្រួតពិនិត្យនេះលោកប្រធានសាខាកាំកុងត្រូលខេត្តសៀមរាបបានវាយតម្លៃថា អាជីវករលក់ដូរគ្រឿងកំប៉ុង ចំណីម្ហូបអាហារវេចខ្ចប់រួចនៅផ្សារស្រុកក្រឡាញ់នេះ ថ្វីបើគ្រាន់តែជាទីប្រជុំជន ក៏ប៉ុន្តែពួកគាត់មានការយល់ដឹងច្រើន អំពីការត្រួតពិនិត្យ កាលបរិច្ឆេទនៃការប្រើប្រាស់លើទំនិញរបស់ពួកគាត់ ក៏ប៉ុន្តែអ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺទីតាំងស្តុកទុកទំនិញទាំងនោះ មិនបានសមស្របនៅឡើយ ព្រោះថា កាលបរិច្ឆេទកំណត់រយៈពេលនៃការប្រើប្រាស់ទំនិញទាំងនោះ គឺវាមានលក្ខខណ្ឌអាកាសធាតុផងដែរ ដូច្នេះបើនៅក្នុងទីតាំងរក្សាទុកទំនិញទាំងនោះ ពុំសមស្របទេនោះ ទំនិញទាំងនោះនឹងអាចខូចគុណភាព មុនពេលកំណត់ នៃកាលបរិច្ឆេទប្រើប្រាស់ ហើយទំនិញទាំងនោះនឹងអាចបង្កគ្រោះថ្នាក់សុខភាពដល់អ្នកបរិភោគ៕
ទីតាំងផ្ទុកទំនិញមិនសមស្របធ្វើឲ្យខូចគុណភាពមុនកាលកំណត់ បង្កគ្រោះថ្នាក់ដល់សុខភាព
0 Comments