Ad Code

កីឡាករ​Ronaldo​នៅតែ​ជា​តារា​ឆ្នើម​ក្នុង​ក្រុម​Real Madrid​ក្រោយ​ទាត់​ឈ្នះ​ក្រុម​Man City​៤-១


នេះ​គឺជា​អ្វី​ដែល​ក្រុម​អ្នកគាំទ្រ​ក្លិប​Real Madrid​ចង់បាន។ ជ័យជម្នះ​៤-១​ដ៏​មានការ​ជឿជាក់​លើ​ក្រុម​ Man City​បាន​ក្លាយ​ជា​ការ​ឆ្លើយតប​ដ៏​សំខាន់​មួយ​ក្រោយពេល​ទាត់​ស្មើ​ជាមួយ​ក្រុម​ AS Roma​និង​ជា​ពេលវេលា​ដ៏​ត្រឹមត្រូវ​មួយ​ដែល​កីឡាករ​ Cristiano Ronaldo​ត្រូវ​រីករាយ​ជាថ្មី​ម្តង​ទៀត។

គួរ​ឲ្យ​ដឹង​ថា តារា​បាល់ទាត់​ស្ថិតនៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ម្នាក់​នេះ ធ្លាប់​បាន​និយាយ​គាំទ្រ​ ដោយ​បើកចំហ​ដល់​អតីត​គ្រូ​បង្វឹក​Carlo Ancelotti ពោល​គឺ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ការ​បណ្ដេញ​រូបលោក​ចេញពី​តំណែង​កាលពី​ខែ​ឧសភា ដោយ​លោក​បាន​អះអាង​ថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​បន្ត​ការងារ​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​ម្នាក់​នេះ​តទៅទៀត​។ ម្យ៉ាង​វិញ​ទៀត ​វា​គឺជា​សារ​ដ៏​ច្បាស់ក្រឡែត​មួយ ផ្ញើ​​ជូន​ប្រធាន​ក្លិប​ Real Madrid​គឺ​លោក​Florentino Perez ថា គាត់​មិន​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​អ្នកដឹកនាំ​តទៅទៀត​នោះ​ទេ ហើយ​វា​ក៏​មានន័យ​ថា គាត់​មិន​ចង់​រួម​ការងារ​ជាមួយ​អ្នកចាត់ការ​ថ្មី​គឺ​លោក Rafa Benitez ផងដែរ។

ទោះបីជា​យ៉ាងណាក៏ដោយ ​​ស៊ូ​ពើ​ស្តារ​ម្នាក់​ បាន​និយាយ​កាលពី​ដើមខែ​នេះ​ថា លោក​ពេញ​ចិត្តនឹង​ធ្វើការ​ជាមួយ​លោក​Benitez។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការប្រកួត​ទេសចរណ៍​នេះ​ កីឡាករ​Karim Benzema, Cristiano Ronaldo, Pepe និង​កីឡាករ Cheryshev សុទ្ធតែ​រក​គ្រាប់​បាល់​បាន​ដូចគ្នា​ឲ្យ​ក្រុម Real Madrid គឺ​មុន​ពេល​ដែល​កីឡាករ ​Yaya Toure រក​បាន​១​គ្រាប់​វិញ ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ឲ្យ​ក្រុម Man City៕


កីឡាករ​Ronaldo​នៅតែ​ជា​តារា​ឆ្នើម​ក្នុង​ក្រុម​Real Madrid​ក្រោយ​ទាត់​ឈ្នះ​ក្រុម​Man City​៤-១

Post a Comment

0 Comments

Close Menu