Ad Code

គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ ​ក្នុង​កម្រិត​តិចតួច​នៅ​មណ្ឌលគិរី​

មណ្ឌលគិរី ៖ តាម​របាយការណ៍​របស់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​បាន​ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​មណ្ឌលគិរី​ឆ្នាំនេះ​ មានការ​ថយ​ជាង​ឆ្នាំមុន ​បើ​ប្រៀបធៀប​រយៈពេល​៦​ខែ​ដូចគ្នា ​ក្នុង​ឆ្នាំ២០១៤។

លោក ង៉ិន សុភឿន ​ស្នងការ​រង​ទទួលបន្ទុក​ចរាចរណ៍​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៦​ខែ​ ដើម​ឆ្នាំ​២០១៥​នេះ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ខេត្ត​មណ្ឌលគិរី​បាន​កើតមាន​ចំនួន​៣២​លើក បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​៦​ខែ​ ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ ឃើញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​មណ្ឌលគិរី​មានការ​ថយ​ចុះ​ចំនួន​៦​លើក ស្មើ​នឹង​១២​ភាគ រយ។

ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​អស់​នេះ​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​០៤​នាក់ ក្នុង​នោះ​រង​របួស​ធ្ងន់​ចំនួន​១៦​នាក់ ស្រី​០៣​នាក់ របួសស្រាល​ចំនួន​១៦​នាក់ ស្រី​០៤​នាក់ និង​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ធ្ងន់​០៦​គ្រឿង រថយន្ត​ខូចខាត​ស្រាល​០៩​គ្រឿង ម៉ូតូ​ខូចខាត​ធ្ងន់​០៨​គ្រឿង ម៉ូតូ​ខូច​ខាត​ស្រាល​០៥​គ្រឿង។

លោក​ស្នងការ​រង​បាន​ឱ្យ​ដឹង​ថា មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាប្រចាំ តាម​គោលដៅ​នីមួយៗ ដោយ​បាន​ធ្វើការ​អប់រំ​ផាក​ពិន័យ អ្នកបើកបរ​យានយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​ចំនួន​១.១៣០​គ្រឿង សរុប​ទឹកប្រាក់​ជូន​រដ្ឋ​បាន ៤.៤៦៩.០០០​រៀល (៤​លាន​៤​សែន​៦​ម៉ឺន​៩​ពាន់​រៀល​)។

លោក​ស្នងការ​រង​បាន​បន្ត​ថា បើ​ទោះ​បី​អត្រា​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ត្រឹម​កម្រិត​មួយ​ទាប​នៅឡើយ​ក្តី​ តែ​មន្ត្រី​នគរបាល​ចរាចរណ៍​យើង​នៅតែ​ជំរុញ និង​ពង្រឹង​ច្បាប់​នេះ​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ភ្ញៀវ​ទេសចរណ៍ ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​ពី​ទីប្រជុំជន​រហូតដល់​មូលដ្ឋាន​ឲ្យ​ពួកគាត់​យល់ដឹង​ពី​ការ​បើកបរ និង​ច្បាប់​ចរាចរណ៍​ផង​ដែរ ឈាន​ទៅ​រក​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​មក​នៅ​កម្រិត​ទាប៕
Pisey-2015-07-23-full-T

Pisey-2015-07-23-full-T1


គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ ​ក្នុង​កម្រិត​តិចតួច​នៅ​មណ្ឌលគិរី​

Post a Comment

0 Comments

Close Menu