នាយករដ្ឋមន្ដ្រីជប៉ុន លោកស៊ីនហ្សូ អាបេ ចាំបាច់ត្រូវតែនិយាយឲ្យបានច្បាស់លាស់ចំពោះពាក្យដែលលើកឡើងថា វិប្បដិសារីចំពោះសកម្មភាពប្រព្រឹត្ដកាលពីសង្គ្រាមលោកលើកទី២ របស់ប្រទេសខ្លួន ប្រសិនមិនដូច្នេះទេ គឺជាការប្រថុយប្រថានមួយដូចគេយកអំបិលទៅរោយពីលើមុខរបួសនោះហើយ ចំពោះមនុស្សផងទាំងឡាយដែលរងការឈឺចាប់នោះ។ នេះជាការលើកឡើងដោយឯកអគ្គរដ្ឋទូតនៃប្រទេសចិន អមប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍។
ទំនាក់ទំនងរវាងប្រទេសអាស៊ី ដែលនៅក្បែរខាងគ្នានេះ អស់ពេលជាយូរមកហើយតែងរងអរិភាពនឹងគ្នា ក៏ដោយសារតែការគោរពវិញ្ញាណ ក្ខន្ធរបស់ចិន ចំពោះការឈ្លានពានកាលសម័យសង្គ្រាមប្រព្រឹត្ដដោយប្រទេសជប៉ុន ប៉ុន្ដែទំនាក់ទំនងប្រែជាប្រសើរឡើងវិញ អាស្រ័យដោយសារការជួបគ្នារវាងលោកអាបេ និងលោកប្រធានាធិបតីសីុ ជីនពីង នៃប្រទេសចិន កាលពីឆ្នាំទៅមិញ។
ប្រភពព័ត៌មាននានាពីរដ្ឋាភិបាលជប៉ុន និយាយថា នឹងមានជំនួបមួយផ្សេងទៀតដែលអាចនឹងកើតមានឡើងនៅក្នុងឆ្នាំនេះផងដែរ។ ប៉ុន្ដែប្រភពព័ត៌មានមួយចំនួនវិញ ក៏បាននិយាយផងដែរថា ដំបូងឡើយប្រទេសចិន ចង់ឃើញគម្រោងនៃសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងដោយលោកអាបេ នាពិធីប្រារព្ធខួបលើកទី៧០នៃការបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី២នោះ ព្រោះថា អាចលោកអាបេ និយាយសុំទោសបែបពង្រាវវ៉ល់ៗនោះ។
លោកឆេង យ៉ុងហួរ ឯកអគ្គរដ្ឋទូតនៃប្រទេសចិន អមប្រទេសជប៉ុន បានទាំងព្រមានថា ជប៉ុនមិនគួរណាត្រឡប់ទៅរកផ្លូវដដែលវិញទេ ដូចដែលសេចក្ដីថ្លែងការណ៍កាលពីមុនរបស់រដ្ឋាភិបាលជប៉ុន ហើយបាននិយាយថា ប្រទេសចិន កំពុងទន្ទឹងរង់ចាំមើល ពិសេសគឺចង់ឃើញថា តើលោកស៊ីនហ្សូ អាបេ សម្ដែងនូវការសោកស្ដាយជាវិប្បដិសារីចំពោះមនុស្សផងទាំងឡាយដែលរងការឈឺជាប់ដោយសកម្មភាពរបស់ប្រទេសជប៉ុន ដោយរបៀបណា។
គួររំលឹកថា ការអធិប្បាយនានាកាលពីឆ្នាំ១៩៩៥ ដូចជាសេចក្ដីថ្លែងការណ៍ឈ្មោះហៅថា Murayama Statement ដែលត្រូវបានធ្វើឡើងដោយអតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក Tomiichi Murayamark ដែលបានថ្លែងអំពីការសុំអភ័យទោសចំពោះការអន្ដរាយនាសម័យសង្គ្រាម និងការរងក្ដីឈឺចាប់ដោយសារជប៉ុននោះ។
លោកអាបេ ក៏បាននិយាយម្ដងហើយម្ដងទៀតថា លោកនឹងសម្ដែងនូវវិប្បដិសារីដោយការសោកស្ដាយនៅក្នុងសេចក្ដីថ្លែងការណ៍ ដោយគេរំពឹងថា លោកនឹងនិយាយយ៉ាងខ្លី មុនពេលប្រារព្ធខួបនៃការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ប៉ុន្ដែលោកនឹងមិនលើកយកមកនិយាយអំពីការសុំអភ័យទោសដោយផ្ទាល់នោះឡើយ៕
Reuters
បេសកជនការទូតប្រទេសចិនព្រមានជប៉ុន កុំឲ្យត្រឡប់ទៅរកផ្លូវដដែលវិញ
0 Comments