Ad Code

នាយករដ្ឋមន្ត្រី​អង់គ្លេសទស្សនកិច្ច​អាស៊ីអាគ្នេយ៍​ដើម្បី​ពិភាក្សា​ចំពោះ​ការប្រយុទ្ធ​ជាមួយ​ក្រុម IS

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ថ្ងៃ​ចន្ទ​ ក្នុងការ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម ​និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកលូតលាស់​ក្នុង​​តំបន់​នេះ​។



​លោក Cameron បាន​មកដល់​ប្រទេស​ឥណ្ឌូ​នេស៊ី​មុនគេ​ នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ អមដោយ​មេដឹកនាំ​ពាណិជ្ជកម្ម​រប​ស់​ប្រទេស​អង់គ្លេស​ចំនួន៣០នាក់​ និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម្នាក់​មុនពេល​ឆ្ពោះ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី វៀតណាម និងម៉ាឡេស៊ី​។



​លោក​នឹង​យក​កិច្ចប្រជុំ​ជាមួយ​លោក​ប្រធានា​ធិបតី Joko Widodo របស់​ឥណ្ឌូនេស៊ី​និង​​លោក​នាយក​​រដ្ឋមន្ត្រី Najib Razak របស់​ប្រទេស​​ម៉ាឡេស៊ី​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៃ​ក្រុម​​ជ្រុល​និយម IS ដែល​បាន​រឹបអូស​យក​ផ្នែក​ដ៏​ធំធេង​នៃ​ទឹកដី​នៅក្នុង​ប្រទេស​អុីរ៉ាក់​ និង​ប្រទេសស៊ី​រី។ ជនជាតិ​អង់គ្លេស​វ័យក្មេង​រាប់រយ​នាក់​ បាន​ចូលរួម​ជាមួយ​ក្រុម IS នៅក្នុង​ប្រទេស​ស៊ី​រី​ និង​អុីរ៉ាក់​ ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ថា ពួកគេ​អាច​ចាប់ផ្តើម​ការវាយប្រហារ​នៅលើ​ទឹកដី​របស់​ពួកគេ​ពេល​ត្រឡប់មកវិញ​។



​ប្រទេស​ឥណ្ឌូនេស៊ី​ ដែលមាន​ប្រជាជនមូស្លីម​​ដ៏​ធំ​បំផុត​របស់​ពិភពលោក ​និង​បាន​ជួប​​ការ​លំបាក​​ជា​យូរ​មកហើយ​ ជាមួយនឹង​ភាពជ្រុល​និយម​នោះ មានការ​ភ័យខ្លាច​ថា ពល​រដ្ឋ​របស់​ខ្លួនរ​ហូត​ដល់​ទៅ៥០០នាក់​ ត្រូវបាន​ប​ញ្ចុះ​​បញ្ចូល​​ឲ្យ​ទៅកាន់​តំបន់​ម​ជ្ឈិម​បូព៌ា​ដោយក្រុម IS ខណៈពេលដែល​ជនជាតិ​ម៉ាឡេស៊ី​មូ​ស្លីម​ ក៏បាន​ចូលរួម​ជាមួយ​ក្រុម​ជ្រុលនិយម​នេះ​ផង​ដែរ​។



​ឥណ្ឌូនេស៊ី​ បានទទួល​រង​ការវាយប្រហារ​ជា​បន្តបន្ទាប់​ ដោយ​ក្រុម​ជ្រុលនិយម​ឥស្លាម​ក្នុង​រយៈពេល១៥ឆ្នាំ​មកនេះ​ រួមទាំង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​ ឆ្នាំ២០០២ ផងដែរ​ដែល​​បានធ្វើ​ឲ្យ​មនុស្ស២០២នាក់​ស្លាប់​។


​ចំពោះ​ការធ្វើដំណើរ​នេះ​ផងដែរ បុគ្គលជាន់​ខ្ពស់​មកពី​ក្រុមហ៊ុន​អាជីវកម្ម​អង់គ្លេស​ដ៏​លេច​ធ្លោ​រួមមាន​ទាំង​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន Rolls-Royce និង​ក្រុមហ៊ុន​ផលិត​សម្ភារៈសំណង់ JCB ផង​ដែរ ​នៅពេល​លោកនាយក​រដ្ឋមន្ត្រី​បាន​ស្វែង​រក​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​នេះ​។



​ទោះជា​យ៉ាងណាក៏ដោយ លោក Cameron អាច​​ចូលទៅក្នុង​ភាពចម្រូងចម្រាសក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​​ម៉ា​ឡេស៊ី។ គាត់​បានធ្វើ​ដំណើរ​មក​ដល់​ចំពេល​​ដែល​លោក Najib មាន​កំហឹង​លើ​ការចោទប្រកាន់​ដែលថា​ លុយរាប់​រយ​លាន​ដុល្លារ​ត្រូវបាន​គេ​ផ្ទេរ​ចេញពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ដែលជា​កម្មសិទ្ធិ​របស់​រដ្ឋ​មួយ​ចូលក្នុង​គណនី​ផ្ទាល់ខ្លួន​របស់លោក។



​ទាំង​លោកនាយក​រដ្ឋមន្ត្រី​និង​ក្រុមហ៊ុន 1Malaysia Development Berhad (1MDB) បាន​​បដិសេធថា ​មិនបាន​ធ្វើ​ខុស​នោះទេ។ ករណី​នេះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​ និង​គណៈកម្មាធិការ​សភា​។



​អ្នកស្រី Nurul Izzah ដែលជា​សមាជិកសភា​និង​ជា​កូនស្រី​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ដែល​ជាប់ពន្ធនាគារ លោក Anwar Ibrahim ក៏បាន​អំពាវនាវ​ឲ្យ​បក្ខពួក​របស់លោក Cameron ជួប​ជាមួយនឹង​គណបក្សប្រឆាំង​ផងដែរ​។


​កាលពី​ថ្ងៃ​ចន្ទ​ លោក Cameron បាន​ជួប​ជា​មួយនឹង​មេដឹកនាំ​ឥណ្ឌូនេស៊ី លោក Widodo ក៏ដូចជា​ប្រមុខ​នៃ​ប្លុក​តំបន់​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ផងដែរ​។ លោក​បាន​ចាកចេញ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ នៅ​ថ្ងៃ​អង្គារ​នេះ​៕


AFP



នាយករដ្ឋមន្ត្រី​អង់គ្លេសទស្សនកិច្ច​អាស៊ីអាគ្នេយ៍​ដើម្បី​ពិភាក្សា​ចំពោះ​ការប្រយុទ្ធ​ជាមួយ​ក្រុម IS

Post a Comment

0 Comments

Close Menu