ភ្នំពេញ ៖ តារាហូលីវូដលំដាប់កំពូល Angelina Jolie និងកូនចិញ្ចឹមមានដើមកំណើតខ្មែរ លោក Maddox បានមកដល់ប្រទេសកម្ពុជាហើយកាលពីដើមសប្ដាហ៍នេះ ក្នុងគោលបំណងសំខាន់ ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រនាសម័យខ្មែរក្រហមផលិតចេញជាខ្សែភាពយន្ត។
នៅពេលបានមកដល់ប្រទេសកម្ពុជាភ្លាម Angelina Jolie បានជួបជាមួយផលិតករភាពយន្តខ្មែរល្បីៗមួយចំនួន រួមជាមួយអ្នកដែលមានការយល់ដឹងច្រើនទាក់ទងនឹងប្រវត្តិសាស្ត្រក្នុងសម័យខ្មែរក្រហម ដើម្បីសហការផលិតខ្សែភាពយន្តដែលនិយាយពីរបបប៉ុលពត។
បន្ទាប់ពីនោះ Angelina Jolie និង Maddox បានធ្វើដំណើរទស្សនកិច្ចទៅទស្សនា និងសិក្សាស្វែងយល់ពីទីតាំងប្រវត្តិសាស្ត្រមួយចំនួនដូចជា គុកទួលស្លែង និងបឹងជើងឯកផងដែរ។
ជ័យលាភីពានរង្វាន់ Oscar រូបនេះបាននិយាយក្នុងពេលទៅទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របឹងជើងឯកថា ការតម្រូវឲ្យ Maddox ចូលរួមផលិតខ្សែភាពយន្តជាមួយនាង ទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរនាសម័យប៉ុលពតនេះ គឺដើម្បីឲ្យគេស្វែងយល់ពីអត្តសញ្ញាណខ្មែររបស់ខ្លួន។ Angelina Jolieបញ្ជាក់ថា «ការផលិតខ្សែភាពនេះ គឺដឹកនាំដោយផ្អែកតាមឯកសារជាចម្បង»៕
AngelinaJolieមកកម្ពុជាដើម្បីផលិតខ្សែភាពយន្តទាក់ទងនឹងសម័យប៉ុលពត
0 Comments