ភ្នំពេញ ៖ ថ្មីៗនេះ គេឃើញតារាចម្រៀងនាង មាស សុខសោភា មានទម្រង់មុខខុសប្លែកពីមុន ដែលនាំឲ្យមហាជនដាក់ការសង្ស័យថា នាងទៅធ្វើការវះកាត់ប្ដូរទម្រង់មុខ និងកែកុនសម្ផស្សរាងកាយទៅតាមការចង់បានរបស់នាងនៅប្រទេសណាមួយ។
ប្រភពដែលស្និទ្ធនឹង មាស សុខសោភា និយាយថា មួយរយៈនេះគេសង្កេតឃើញថា មាស សុខសោភា នាងមានសម្រស់ស្រស់ស្អាតខុសប្លែកពីមុនឆ្ងាយណាស់ ព្រមទាំងនិយមលេងស្ទីលសំលៀកបំពាក់គួរឲ្យចាប់អារម្មណ៍ដូចតារាៗបស្ចិមប្រទេសអីចឹង។
គេនិយាយទៀតថា ការដែល មាស សុខសោភា សម្រេចចិត្តចំណាយប្រាក់ដើម្បីកែកុនមុខមាត់នេះដែរ គឺនាងចង់ឲ្យមានការទាក់ទាញបន្ថែមទៀត បន្ទាប់ពីមានប្រជាប្រិយភាពរបស់នាងកាន់តែលេចធ្លោក្នុងស្រទាប់មហាជននោះ។
ចំពោះការនិយាយលើកឡើងខាងលើនេះដែរត្រូវបានតារាចម្រៀង មាស សុខសោភា ច្រានចោល ហើយនាងបានបញ្ជាក់ប្រាប់«កម្ពុជាថ្មី»ថា នាងមិនបានវះកាត់ទម្រង់មុខនោះទេ ក្រៅអំពីជ្រើសរើសយកវិធីថែរក្សាសម្រស់តាមបែបធម្មជាតិ។
នាងបញ្ជាក់ថា អ្វីដែលធ្វើឲ្យទស្សនិកជនមានការយល់ច្រឡំនោះ ដោយសារតែរូបថតថ្មីៗរបស់នាងមានភាពប្លែកបន្តិច ជាពិសេសប្លែកនៅលើការផាត់មុខដែលអាចជួយលើកសម្រស់របស់នាងឲ្យស្អាតមើលសឹងតែមិនស្គាល់បានផងដែរ៕
សង្ស័យតារាចម្រៀង មាស សុខសោភា ទៅវះកាត់ប្ដូរទម្រង់មុខ
0 Comments