Ad Code

មន្ទីរ​សាធារណការ​ខេត្ត ៖ មកពី​អត់​មាន​ប្រាក់​សាងសង់​ទើប​ផ្លូវ​ក្នុង​ក្រុង​ខូចខាត

មណ្ឌលគិរី ៖ ផ្លូវ​ក្រាល​កៅស៊ូ​ចំនួន​ពីរ​ខ្សែ​នៅ​ក្រុង​សែន​មនោ​រម្យ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្ទើរតែ​បោះបង់ចោល​ដោយ​ពិបាកធ្វើ​ចរាចរ ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​ទីមួយ​ចាប់ពី​ក្បែរ​ខ្លោងទ្វារ​សាលាខេត្ត​មណ្ឌលគិរី​ឆ្ពោះ​ទៅ​កាន់​ភូមិ​ឡៅ​ការ និង​រមណីយដ្ឋាន​សមុទ្រ​ឈើ​ក្នុង​សង្កាត់​សុខដុម​និង​មួយ​ខ្សែ​ទៀត​ផ្លូវ​ឆ្លង​កាត់មុខ​សាលាដំបូង​ខេត្ត​ក្នុង​សង្កាត់​ស្ពាន​មានជ័យ​ក្រុង​សែន​មនោរម្យ។


បច្ចុប្បន្ន​ផ្លូវ​ទាំងពីរ​ខ្សែ​ខាងលើ​កំពុង​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ពិបាកធ្វើ​ចរាចរ ខាង​មន្ទីរ​ជំនាញ​សាធារណការ​ខេត្ត​បាន​ត្អូញត្អែរ​និង​បន្ទោស ក្រសួង​សាធារណការ​ថា ពិបាក​ស្នើ​កញ្ចប់​ថវិកា​ក្នុង​សាងសង់​ផ្លូវ​។


ប្រជាពលរដ្ឋ​ធ្វើ​ចរាចរ​ឆ្លងកាត់​ផ្លូវ​ខាង​លើ​នេះ​រួម​ទាំង​ភ្ញៀវ​ទេសចរ​ផង​ដែរ​បាន​ត្អូញត្អែរ​ថា គួរតែ​ខាង​មន្ទីរ​ជំនាញ​សាធារណការ​ខេត្ត​ជួយ​ពន្លឿន​ក្នុងការ​ជួសជុល​ប្រព័ន្ធ​ផ្លូវ​ក្រាល​កៅស៊ូ​នេះ​ឡើងវិញ​ផង​ព្រោះ​បើ​ទុកចោល​យូរ​ទៅៗ​មិន​ព្រម​ជួសជុល​វា​អាច​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ​ឡើងៗ​ហើយ​ទំហំ​នៃ​ការ​ចំណាយ​ថវិកា របស់​ជាតិ​ក៏​វា​មាន​ចំនួន​ច្រើន​ដែរ​។


មន្ត្រី​សាធារណការ​ខេត្ត​ជា​ច្រើនរូប​បាន​សាទរ​នូវ​ការ​ចុះផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅក្នុង​ខេត្ត​នេះ​ដើម្បី​ឲ្យ​ថ្នាក់លើ​បានដឹង​ពី​មូលហេតុ​ច្បាស់លាស់​ថា​មន្ទីរ​មិនបាន​ព្រងើយកន្តើយ​ក្នុង​ការសាងសង់ និង​សម្រួល​ដល់​បញ្ហា​នេះ​ទេ តែ​សំខាន់​មន្ទីរ​បាន​ធ្វើ​ការ​ស្នើ​សុំ​កញ្ចប់​ថវិកា​ពី​ក្រសួង​ម្តងៗ​ពេល​ក្រសួង​ទម្លាក់​កញ្ចប់​ប្រាក់​មក​ឲ្យ​ខាង​មន្ទីរ​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ​នោះ​ទេ​។ ខាង​មន្ត្រី​សាធារណការ​ខេត្ត​មណ្ឌលគិរី​បាន​លើក​ឡើង​ថា សូម​ឲ្យ​ក្រសួង​មានការ​ពិចារណា និង​ជួយ​គិតគូរ​ដល់​ខេត្តមណ្ឌលគិរី​ផង​ព្រោះថា​មណ្ឌលគិរី​វា​ក៏​ជា​ខេត្ត​មួយ​ដូច​ខេត្ត​ដទៃទៀត​ដែរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា  ហេតុអ្វី​បានជា​បណ្តា​ខេត្ត​ផ្សេងៗ​គេ​មាន​កញ្ចប់​ថវិកា​របស់​ក្រសួង​គ្រប់គ្រាន់។ ដោយឡែក​ខេត្តមណ្ឌលគិរី​ក្រសួង​ផ្តល់​កញ្ចប់​ថវិកា​ដែរ​តាម​ការ​ស្នើ​របស់​មន្ទីរ​សាធារណការ​ខេត្ត​នេះ តែ​ការ​ឆ្លើយតប​របស់​ក្រសួង​ដែរ តែ​ឧទាហរណ៍​ថាបើ​ស្នើ​សុំ​សំរាប់​ផ្លូវ​១០​ខ្សែ​បាន​ត្រឹមតែ​ចំនួន៣​ខ្សែ​ប៉ុណ្ណោះ។


ទាក់ទិន​បញ្ហា​ខាងលើ​នេះ អ្នកយកព័ត៌មាន​យើង​នៅ​ខេត្តមណ្ឌលគិរី​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី លោក​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានទេ​ជុំ​វិញ​បញ្ហា​នេះ​៕


T-08-17-15-cc-full



មន្ទីរ​សាធារណការ​ខេត្ត ៖ មកពី​អត់​មាន​ប្រាក់​សាងសង់​ទើប​ផ្លូវ​ក្នុង​ក្រុង​ខូចខាត

Post a Comment

0 Comments

Close Menu