Ad Code

ស្លាប់​១​នាក់ ​និង​របួសធ្ងន់​ស្រាល​៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​បាវិត​

ស្វាយរៀង ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​-ស្រាល​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​និង​ម៉ូតូ​ លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៦ ​ខែ​សីហា ​ឆ្នាំ​២០១៥ ត្រង់​ចំណុច​ទល់មុខ​ស្ថានីយ​ថ្លឹង​រថយន្ត​ជី​ភូរ​ ស្ថិត​ក្នុង​ភូមិ​កំពោ​ត​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង។

យោង​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BE៥៩៥៥​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ ​ដោយ​ធ្វើដំណើរ​ពី​លិច​មក​កើត ​ក្នុង​ល្បឿន​លឿន​ ស្រប​ពេល​នោះ ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ស្វាយរៀង​១D១៣២៥​ បើក​បរ​ដោយ​ឈ្មោះ សាក់ សុធី ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​កសិករ​ ព្រមទាំង​ដឹក​ប្រពន្ធ​ឈ្មោះ កុយ សា​វី អាយុ​៣៦​ឆ្នាំ ​និង​កូនប្រុស​ឈ្មោះ ធី ប៊ុន​លាប ​អាយុ​៤​ឆ្នាំ ដោយ​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ទួល​អំពិល សង្កាត់​ច្រកម្ទេស ក្រុង​បាវិត​ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ហាង​លក់​គ្រឿងក្លែម​មួយ​កន្លែង ពី​កើត​មក​លិច​បត់​ឡើងលើ​ផ្លូវ ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង ​បណ្ដាល​ឲ្យ​មនុស្ស​ និង​ម៉ូតូ​ដួលរណែល​ពេញ​ផ្លូវ​តែម្ដង។​

ក្រោយមក ​ប្រជាពលរដ្ឋ​ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មក​អន្តរាគមន៍​ និង​យក​ជនរងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​ ក្រុង​បាវិត​ ប៉ុន្តែ​ដោយ​បុរស​ដែល​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង​របួសធ្ងន់​ពេក​ ក៏​បញ្ជូន​បន្ត​មកកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង ​ហើយ​ត្រូវ​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​៤​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៧ ​ខែ​សីហា ​ឆ្នាំ​២០១៥​នេះ​តែម្តង៕

Pisey-2015-08-07-full-K

Pisey-2015-08-07-full-K1


ស្លាប់​១​នាក់ ​និង​របួសធ្ងន់​ស្រាល​៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​បាវិត​

Post a Comment

0 Comments

Close Menu