Ad Code

ភ័យ​នឹង​គយ​ដេញ​ចាប់​ រេ​ចង្កូត​បុក​ម៉ូតូ​អស់​២​គ្រឿង ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ និង​របួសធ្ងន់​៣​នាក់(Update)​

ប៉ោយប៉ែត ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៥​ កាលពី​កន្លងទៅ​ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​រាយការណ៍​ជា​ផ្លូវការ​ថា​ ជនរងគ្រោះ​ដែល​រង​គ្រោះថ្នាក់​ក្នុង​ករណី​ខាងលើ​នោះ​ គឺ​បាន​ស្លាប​ចំនួន​២​នាក់​ហើយ ​ឯ​បី​នាក់​ទៀត​កំពុង​មាន​ការ​ជួយ​សង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-ជប៉ុន​ មិន​ដឹង​ថា​មាន​វាសនា​រស់​បាន​តទៅ​ទៀត​អត់។​

សូម​បញ្ជាក់​ដែរ​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែ​សីហា​ ឆ្នាំ​២០១៥​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើត​ឡើងលើ​ផ្លូវជាតិ​លេខ​៥​ ពី​ប៉ោយប៉ែត​ ទៅ​ខេត្ត​បន្ទាយមានជ័យ ​ស្ថិត​ត្រង់​ចំណុច​ភូមិ​និមិត្ត​១ ​ក្រុង​និង​ខេត្ត​ខាងលើ​នោះ​ ដែល​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​កាមរី​ស៊េរី​៩៥​ ពណ៌​ទឹកប្រាក់ ​បាន​ដឹក​ទូរទស្សន៍​ចំនួន​១១​គ្រឿង​ ចេញពី​ច្រក​របៀង ​ក្នុង​ក្រុង​ប៉ោយប៉ែត​ឆ្ពោះ​ទៅ​ខេត្ត​បន្ទាយមានជ័យ​ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ​ក៏បាន​រេ​បុក​ម៉ូតូ​ចំនួន​២​គ្រឿង​ដោយសារតែ​តៃកុង​រថយន្ត​បង្កហេតុ​នោះ​ភ័យខ្លាច​នឹង​រថយន្ត​គយ​រដ្ឋាករ​ចល័ត​​ដេញ​ប្រផាប់​ចាប់​ប្រភីង ​ទើប​ធ្វើ​ឲ្យ​រថយន្ត​ដែល​ដឹក​ទូរទស្សន៍​នោះ​មាន​ការ​ភ័យខ្លាច ​ហើយក៏​បាន​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​តែម្ដង​ទៅ។​

លោក​ ម៉ា​រិន្ទ​ មេ​ប៉ុស្តិ៍​សង្កាត់​និមិត្ត​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​ជនរងគ្រោះ​ចំនួន​៥​នាក់ ​ក្នុង​នោះ​មាន​ប្រុស​៤​ ស្រី​១​ ហើយ​ជនរងគ្រោះ​ទាំងនោះ​ស្ថិត​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​ តែ​បាន​ស្លាប់​២​នាក់​ទៅ​ហើយ​ ដែល​ក្នុង​នោះទី១-​ឈ្មោះ​ វ៉ា​ សំណាង អាយុ​២២​ឆ្នាំ​ ត្រូវ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​ដែល​មាន​ម៉ូតូ​ម៉ាក​ឌ្រី​ម​ស៊េរី​២០១១ ​ពណ៌​ខ្មៅ​ ,ទី​២​-ឈ្មោះ ​យឹម​ តុង ​ភេទ​ប្រុស ​អាយុ​៦៤​ឆ្នាំ​ បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​ ដែល​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ឃ្លិ​ច​ ។

លោក​មេ​ប៉ុស្តិ៍​ដដែល​បាន​បន្ត​ទៀត​ថា ​តៃកុង​រថយន្ត​ដែល​បង្កហេតុ​នោះ​ឈ្មោះ​ ប៉េង​ មិន​ស្គាល់​អាយុ​ និង​អាសយដ្ឋាន ​បាន​រត់គេច​ខ្លួន​។ ហើយ​រថយន្ត​របស់​ជន​បង្ក​ម៉ាក​កាម​រី​ស៊េរី​៩៥​ ពណ៌​ទឹកប្រាក់ ​មាន​ស្លាក​លេខ​ ៣​ខ​2A0769​ ហើយ​មាន​ដឹក​ទូរទស្សន៍​ពេញ​ក្នុង​រថយន្ត​តែម្ដង។ លោក​បាន​បញ្ជាក់​ទៀត​ថា ការ​ពិតទៅ ​គឺ​មន្ត្រី​គយ​ចល័ត​ប្រចាំ​ក្រុង​ប៉ោយប៉ែត​បាន​ដេញ​ចាប់​ទូរទស្សន៍​នោះ​ដើម្បី​បង់លុយ​ ទើប​ធ្វើ​ឲ្យ​តៃកុង​រថយន្ត​ខាងលើ​ភ័យ​ស្លន់ស្លោ ​ហើយ​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ​តែម្ដង​ទៅ៕

T-08-06-15-rr-full
T-08-06-15-rrrrr-full

T-08-06-15-rrrr-full

T-08-06-15-rrr-full




ភ័យ​នឹង​គយ​ដេញ​ចាប់​ រេ​ចង្កូត​បុក​ម៉ូតូ​អស់​២​គ្រឿង ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ និង​របួសធ្ងន់​៣​នាក់(Update)​

Post a Comment

0 Comments

Close Menu