ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សមត្ថកិច្ចថ្លែងថា ក្មេងប្រុសរងគ្រោះឈ្មោះ ទុង តុងលានរិន អាយុ៧ឆ្នាំ មានទីលំនៅភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនបង្កឈ្មោះ ស៊ន ធីជីអ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្សា ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ សាក្សីឃើញហេតុការណ៍ថ្លែងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពាក់ស្លាកលេខភ្នំពេញ 3A1159 ធ្វើដំណើរក្នុងទិសដៅ ពីអ្នកលឿងមកភ្នំពេញ ក៏ជ្រុលទៅបុកក្មេងប្រុសរងគ្រោះពេញទំហឹង ខណៈដើរឆ្លងថ្នល់បណ្ដាលឱ្យស្លាប់ភ្លាមៗ៕
ជនបង្ក បើករថយន្តហ៊ីណូប្រល័យជីវិតក្មេងប្រុសសិស្សសាលាអាយុ៧ឆ្នាំ ត្រូវបញ្ជូនទៅតុលាការ
0 Comments