Ad Code

អាជ្ញាធរ​សង្កាត់​វត្តភ្នំ​បន្ត​ចុះ​ចាប់​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ និង​ជនអនាថា​នៅក្នុង​មូលដ្ឋាន​បាន​៥១​នាក់​

ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​វត្តភ្នំ​ក្រោម​ការ​ដឹក នាំ​និង​បញ្ជា​ផ្ទាល់​ដោយ​លោក​ហ៊ៅ ស៊ីនិ​ត​ចៅសង្កាត់​វត្តភ្នំ​និង​អ៊ុន សំអាត មេ​ប៉ុស្តិ៍​វត្តភ្នំ​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លោក​គួច ចំរើន អភិបាល​នៃ​គណៈ អភិបាលខណ្ឌ​ដូនពេញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​សង្កាត់ ​និង​ប៉ុស្តិ៍​ទាំងអស់​ត្រូវធ្វើ​ការ​ចុះ​ចាប់​ប្រមូល​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ និង​ជនអនាថា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​បោសសំអាត​ឲ្យ​អស់​ដូច្នេះ​ហើយ​អាជ្ញាធរ​បាន​បើក​យុទ្ធនាការ​ កាលពី​យប់​ថ្ងៃទី​១៧ ​ខែសីហា ​ឆ្នាំ​២០១៥​នេះ​ដោយ​ចាប់​ប្រមូល​បាន​ចំនួន​៥១​ដើម្បី​បញ្ជូន​ទៅ​អប់រំ​នៅ មន្ទីរ​សង្គមកិច្ច។


លោក​ហ៊ៅ ស៊ីនិ​ត​ចៅសង្កាត់​និង​លោក​អ៊ុន សំអាត​មេ​ប៉ុស្តិ៍​វត្តភ្នំ​បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​លោក​អភិបាលខណ្ឌ​ដូន ពេញ​ក្នុង​ការរៀបចំ​សណ្ដាប់​ឲ្យ​មាន​របៀបរៀបរយ​ឲ្យ​ល្អ​ប្រសើរ នៅក្នុង​មូលដ្ឋាន​និង​ជាពិសេស​ទៀត​នោះ​គឺ​បញ្ហា​ក្រុម​ស្ត្រី រក​ស៊ី​ផ្លូវភេទ​និង​ជនអនាថា​ដែល​អាជ្ញាធរ​ឈឺក្បាល​ក្នុង​ការ​ចាប់​បញ្ជូន​ទៅ​អប់រំ​មិន​ចេះ​មិន​ចេះ​ហើយ ​ពោល​គឺ​ចាប់​ហើយ​ត្រឡប់​មក​វិញ​ហើយ​នាំគ្នា​មក​ពពាក់ពពូន​ប្រមូល​ផ្តុំ​បង្ក​ភាព​រញ៉េរញ៉ៃ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់​យ៉ាង​ខ្លាំង​នៅតាម​សួនច្បារ​ក៏ដូចជា​នៅ​បរិវេណ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​នោះ​ដូច្នេះហើយ​ទើប លោក​អភិបាល​ខណ្ឌដូនពេញ​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ប៉ុស្តិ៍ ​និង​សង្កាត់​ទាំ​អស់​ត្រូវតែ​បន្ត​ចុះ​ចាប់​ប្រមូល​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​និង​ក្រុម​ជនអនាថា​ឲ្យ​អស់ពី​មូលដ្ឋាន​របស់​ខ្លួន​តែម្តង ​ដើម្បី​បញ្ជូន​មក​សាលា​ខណ្ឌ​ និង​បញ្ជូន​បន្ត​ទៅ​អប់រំ​នៅ​មន្ទីរ​សង្គមកិច្ច។


លោក​បញ្ជាក់​ទៀត​ថា​ កម្លាំង​គណៈ បញ្ជាការ​ឯកភាព​ប៉ុស្តិ៍ ​និង​សង្កាត់​វត្តភ្នំ​បាន​ចុះ​ប្រមូល ជនអនា​ថា​ និង​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​នៅ​ជុំវិញ​ស្ថានទូត​អាមេរិក ជុំវិញ​វត្តភ្នំ បាន​ចំនួន​សរុប​៥១ នាក់ ស្ត្រី​រក​ស៊ី  ផ្លូវភេទ៣៤ នាក់ ប្រុស​ខ្ទើយ​រក​ស៊ី​ផ្លូវភេទ៧ នាក់ ប្រុស​អនាថា១០នាក់។
លោក​បញ្ជាក់​ទៀត​ថា ​ក្នុង​ការ​ចុះ​ចាប់​ប្រមូល​នោះ​ដែរ​និង​ត្រូវ​ធ្វើជា​បន្តបន្ទាប់​ទៀត​បើសិនណា​នៅក្នុង​មូលដ្ឋាន​ប៉ុស្តិ៍​វត្តភ្នំ​នៅ ​តែ​មាន​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវភេទ​ទាំង​នោះ​មក​បង្ក​ភាព​រញ៉េរញ៉ៃ​ធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​ត​ទៀត​នោះ៕


Nita-18-A-2-Full


Nita-18-A-4-Full


Nita-18-A-3-Full



អាជ្ញាធរ​សង្កាត់​វត្តភ្នំ​បន្ត​ចុះ​ចាប់​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​ និង​ជនអនាថា​នៅក្នុង​មូលដ្ឋាន​បាន​៥១​នាក់​

Post a Comment

0 Comments

Close Menu