ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងនៅប្រទេសអូស្ដ្រាលី បានលើកឡើងថា មានកុមារនៅក្នុងប្រទេសនេះដល់ទៅ១០ភាគរយ រងបញ្ហាសុខភាពខួរក្បាលតាំងពីនៅតូចមកម៉្លេះ ដែលក្នុងនោះមានកុមារម្នាក់ក្នុងចំណោម១៣នាក់ ត្រូវបានគេមើលឃើញថា ធ្វើអត្ដឃាត។
លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ Mental Health of Children and Adolescents survey ចេញផ្សាយកាលពីថ្ងៃសុក្រ ក៏បានបង្ហាញឲ្យឃើញផងដែរពីចំនួនកុមារដែលស្វែងរកជំនួយដែលពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពខួរក្បាល ដែលបានកើនឡើងដល់ទៅទ្វេដង ចាប់ពីឆ្នាំ១៩៩៨មក ប៉ុន្ដែបែរជាឪពុកម្ដាយ ឬអាណាព្យាបាល ជារឿយៗបែរជាមិនបានប្រុងប្រយ័ត្នចំពោះបញ្ហានេះទេ។
ការតាមដានអង្កេតស្រាវជ្រាវ ត្រូវបានធ្វើឡើងនៅក្នុងលំនៅដ្ឋានដល់ទៅ៦,៣០០ខ្នង ទូទាំងប្រទេស គឺមានន័យថា យកសមមូលទៅនឹងចំនួនកុមារទាំងអស់នៅប្រទេសអូស្ដ្រាលី ដែលរងបញ្ហាដោយសារសុខភាពខួរក្បាល ឬបញ្ហាផ្លូវចិត្ដ បែរជារកឃើញមានដល់ទៅ៥៤០,០០០ករណី។
ក្រុមអ្នកជំនាញឯកទេសបាននិយាយថា លទ្ធផលទាំងអស់នោះ គឺជាការរំលឹកដាស់អារម្មណ៍ដល់បណ្ដាមាតាបិតា ឬអាណាព្យាបាល ដែលមិនត្រូវបានកូនៗរបស់ខ្លួននិយាយប្រាប់ឲ្យដឹងពីករណីកូនរបស់ពួកគេកំពុងតែដង្ហោយហៅរកជំនួយសង្គ្រោះ។
ក្មេងប្រុសមានបញ្ហាយ៉ាងនេះធ្ងន់ជាងក្មេងស្រី ជាមួយអត្រាដល់ទៅ១៦.៣ភាគរយ ចំពោះយុវជន និង១១.៥ភាគរយ ចំពោះយុវតី ក្នុងចំណោមយុវភាពសរុបដែលក្នុងនោះមានចំនួន១ភាគ៣នៃចំនួនសរុបនៃយុវវ័យទាំងនោះមានបញ្ហាជំងឺផ្លូវចិត្ដដល់ទៅ២ ឬច្រើនលើសពីនេះនៃរោគសញ្ញា៕
Xinhua
កុមារអូស្ដ្រាលី ដល់ទៅ១០ភាគរយ រងបញ្ហាសុខភាពខួរក្បាល
0 Comments