កីឡាករ Sergio Ramosនិងកីឡាករ Cristiano Ronaldoរបស់ក្លិប Real Madridបានវិលត្រឡប់មកកាន់ហ្វឹកហាត់វិញហើយនៅថ្ងៃអង្គារនេះ ក្រោយពីជាសះស្បើយពីរបួសបន្តិចបន្តួច របស់ពួកគេរួចមកនោះ។
កីឡាករ Ramos ដែលនៅមិនទាន់ចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លិបនៅក្នុងទឹកដី Santiago Bernabeu បន្ទាប់ពីមានចំណាប់អារម្មណ៍ពីក្លិបបិសាចក្រហម Man Utd នោះ បានអវត្តមានពីការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុម Valerenga កាលពីថ្ងៃអាទិត្យកន្លងទៅដោយសារតែគាត់បានរងរបួសអំឡុងពេលលេងជាមួយក្រុម Bayern Munich នៅការប្រកួត Audi Cup កាលពីសប្តាហ៍មុន។
ខណៈនោះដែរ កីឡាករ Ro naldo បានរងរបួសខ្នង មុនពេលការប្រកួតមុនរដូវកាលរបស់ក្រុមនៅប្រទេសអាល្លឺម៉ង់ ហើយលោកក៏បានបាត់មុខផងដែរ ពីការធ្វើដំណើរទៅកាន់ប្រទេសណ័រវ៉េ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញហើយ ប៉ុន្តែគេនៅមិនទាន់ច្បាស់១០០ភាគរយនោះទេ សម្រាប់ការប្រកួត La Ligaជាមួយក្រុម Sporting Gijon នៅថ្ងៃទី២៣ សីហាខាងមុខនេះ៕
កីឡាករ Sergio Ramosនិងកីឡាករ Cristiano Ronaldoវិលត្រឡប់មកកាន់ហ្វឹកហាត់វិញ
0 Comments