ភ្នំពេញ ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៤និង៣០នាទីនៅចំណុចបន្ទប់ជួលលេខ៤០Dភូមិព្រៃព្រីងខាងត្បូងសង្កាត់ចៅខណ្ឌពោធិ៍សែនជ័យកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងការិយាល័យអាវុធហត្ថរាជធានីបង្ក្រាបជាក់ស្តែងករណីចែកចាយ ប្រើប្រាស់គ្រឿងញៀន ចោរកម្ម និងមានលាក់ទុកអាវុធខុសច្បាប់(គ្រាប់បែក)ចំនួនពីរគោលដៅ។
គោលដៅទីមួយឃាត់ខ្លួនមនុស្សចំនួន៣នាក់ ឈ្មោះ១-តាក់ សំណាង អាយុ៣៦ឆ្នាំ ភេទប្រុស២-សុខរ៉ា អាយុ៣៩ឆ្នាំ ភេទប្រុស ៣-សិ សូរិយាណូ អាយុ៣០ឆ្នាំ ភេទស្រី បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើរួចហើយកម្លាំងយើងបន្តឆែកឆេរផ្ទះជួលមួយទីតាំងទៀតស្ថិតក្នុងបូរីប៊ុនហួរ។
លទ្ធផលឃាត់ខ្លួនមនុស្ស៥នាក់ ឈ្មោះ១-ជាសំណាង អាយុ៣៧ឆ្នាំ ភេទប្រុស ២-ឌុចភារម្យ អាយុ៤៥ឆ្នាំ ភេទប្រុស ៣-ឈឿនសុគន់ អាយុ៣០ឆ្នាំ ភេទប្រុស ៤-ទេពផល្លា អាយុ៣០ឆ្នាំ ភេទប្រុស ៥-ភុន ភន់ អាយុ២១ឆ្នាំភេទប្រុស ចាប់យកវត្ថុតាងរួមមាន ៖
១-គ្រាប់បែកដៃ២គ្រាប់
២-កាំភ្លើងខ្លីK៥៤ មួយដើម បង់មួយ គ្រាប់១២និងក្បាលគ្រាប់បាញ់រួចមួយគ្រាប់
៣-ម្សៅក្រាមសថ្លា១កញ្ចប់តូច
៤-ប្រដាប់កាច់ក.ឡាន១
៥-ប្រដាប់ឆ្កឹះសោម៉ូតូ១
៦-ទូរស័ព្ទ៣គ្រឿង
៧-សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ
៨-សោចាក់ចង្កូតឡានដែលកាច់បាក់១
៩-ម៉ូតូC125ចំនួន២គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើបានបញ្ជូនទៅអាវុធហត្ថរាជធានីដើម្បីចាត់ការបន្តទៀត៕
អាវុធហត្ថបង្ក្រាបករណីចែកចាយប្រើប្រាស់គ្រឿងញៀន,ចោរកម្មទ្រង់ទ្រាយធំបាន៨នាក់
0 Comments