Ad Code

ប៉ង​រំលោភ​កូនដើម ប្រពន្ធ​មក​ទាន់​កាប់​លិង្គ​ជិត​ដាច់

កោះកុង ៖ បុរស​ម្នាក់​ត្រូវ​ប្រពន្ធ​ទាញ​កាំបិត​កាប់​លិង្គ​ជិត​ដាច់ ក្រោយពី​ធ្វើ​សកម្មភាព​ប៉ង​រំលោភ​កូនដើម តែ​ត្រូវ​ប្រពន្ធ​មក​ទាន់​។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៥ នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង។


ឪពុកចុង​រូប​នោះ​ត្រូវ​គេ​ឲ្យ​ដឹង​ថា មានឈ្មោះ​យី សុ​ផា អាយុ​៣០​មាន​មុខរបរ​ជា​កម្ម​ករ​សំណង់។


បើ​តាម​ការ​រៀបរាប់​របស់​ស្រី្ត​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ប៉ុង រី​អាយុ​៤០​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​និង​ប្តី​រួម​ទាំង​កូនស្រី​និង​កូនប្រុស​ម្នាក់ទៀត បាន​ដេក​ជិតៗ​គ្នា ហើយ​នៅវេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃទី​១៣​សីហា​ក្នុង​ខណៈ​ពេល​ដែល​គាត់​ភ្ញាក់​ដឹងខ្លួន​ក៏​ស្រាប់តែ​ឃើញ​ប្តី​គាត់​ដេក​ពោប​ពីលើ​កូនស្រី​របស់​គាត់ គាត់​ក៏​ច្រាន​ចេញ​ហើយក៏​ដេកលក់​ទៅវិញ។


ស្រី្ត​ជា​ម្តាយ​បាន​រៀបរាប់​បន្ត​ថា បន្ទាប់មក​នៅ​វេលា​ម៉ោង​៤​ជិត​ភ្លឺ​ថ្ងៃទី​១៤​សីហា​

​ក្នុងខណៈ​ពេល​ដែល​គាត់​ងើប​ទៅ​បន្ទប់ទឹក ក៏​ឰ​សម្លេង​កូនស្រី​គាត់​ស្រែក គាត់​ក៏​ស្ទុះ​រត់ចេញ​មក​មើល ក៏​ស្រាប់តែ​ឃើញ​ប្តី​គាត់​ដោះ​សំលៀកបំពាក់​ចេញពី​ខ្លួន​អស់​ប្រុង​រំលោភ​កូនស្រី​, គាត់​ទ្រាំ​មិនបាន​ក៏​ទាញ​យក​កាំបិត​ដែល​ព្យួរ​នៅ​ជញ្ជាំង មក​កាប់​ចំ​គល់​លិង្គ​មួយ​កាំបិត​តែម្តង​បណ្តាល​ឲ្យ​រង​របួស​ដេរ​អស់​១០​ថ្នេរ។


បច្ចុប្បន្ន​ឪពុកចុង​រូប​នោះ​កំពុង​ត្រូវ​សមត្ថកិច្ច​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ៕



ប៉ង​រំលោភ​កូនដើម ប្រពន្ធ​មក​ទាន់​កាប់​លិង្គ​ជិត​ដាច់

Post a Comment

0 Comments

Close Menu