Ad Code

រថយន្ត​ដឹក​ដែក​បើក​ហួស​លឿនបណ្ដាឲ្យ​ក្រឡាប់​ទៅ​ប៉ះ​អ្នក​ហាត់ប្រាណ​ម្នាក់​រង​របួសស្រាល

ក​ណ្តាល ៖ រថយន្ត​សណ្តោង​ម៉ាក​ហ៊ីយាន់​ដាយ​ផ្ទុក​គ្រឿងសំណង់​(​ដែក​)​ពេញព្រៀប​មាន​ល្បឿន​យ៉ាង​លឿន​បើក​ឆ្លងស្ពាន​មិត្តភាព​កម្ពុជា ចិន​(​ស្ពាន​ព្រែក​សំរោង​)​បាន​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​ជះ​ដែក​សំណង់​រាយ​ពេញ​ថ្នល់​បណ្តាល​ឲ្យ​ទៅ​ត្រូវ​អ្នក​ហាត់​ប្រាណ​ម្នាក់​រង​របួស​ស្រា​ល។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី៦ ខែសីហា ឆ្នាំ២០១៥ នៅ​វេលា​ម៉ោង​៤និង៣០​នាទី​ព្រឹក ត្រង់​ចំណុច​រង្វង់​មូល​ស្ពាន​ព្រែក​សំរោង ផ្លូវ២១០ កែង​១១៥ ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។ ប៉ូលិស​ចរាចរ​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​HYUNDAI ពណ៌ស ពាក់​ស្លាក ភ្នំពេញ​3B-4593​ដឹក​ដែក​សំណង់​ពេញព្រៀប អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(រត់​បាត់​) បើកបរ​ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច​(​ចុះ​ពី​ស្ពាន​)​មកដល់​ចំណុច​ខាងលើ​រថយន្ត​បាន​បួង​ចង្កូត​បណ្តាល​អោយ​ដាច់​កន្ទុយ​សណ្តោង​ក្រឡាប់​ទៅលើ​ផ្លូវ​ធ្លាក់​ដែក​ចុះ​បណ្តាល​អោយ​ត្រូវ​អ្នក​ហាត់ប្រាណ​រង​របួស​ស្រាល​ម្នាក់​បាន​ត្រូវ​សាច់​ញាតិ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជ័យជំនះ។

ជនរងគ្រោះ​នេះ​ឈ្មោះ ម៉ៅ វិចិត្រ ភេទ​ប្រុស អាយុ​ជាង​៤០ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ។ ប៉ូលិស​ចរាចរណ៍​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា ករណី​រថយន្ត​ក្រឡាប់​នេះ បើ​តាម​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​គឺ​រថយន្ត​មាន​ល្បឿន​លឿន​បើ​ចុះ​ស្ពាន​និង​ផ្ទុក​ទម្ងន់​លើស​ការកំណត់​ពេល​មក​ដល់​ត្រង់​រង្វង់​មូល​គល់​ស្ពាន​ខាងលិច​ក៏​ក្រឡាប់​ផ្ងារ​កង់​ឡើងលើ​តែម្តង។ រថយន្ត​បង្ក​និង​សម្ភារៈ​គ្រឿងសំណង់​ត្រូវ​បាន​ជំនាញ​យក​ឡាន​ទៅ​ស្ទូច​នាំមក​កាន់​អធិការ​ក្រុង​តាខ្មៅ​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

T-08-06-15-a-full

T-08-06-15-aaa-full

រថយន្ត​ដឹក​ដែក​បើក​ហួស​លឿនបណ្ដាឲ្យ​ក្រឡាប់​ទៅ​ប៉ះ​អ្នក​ហាត់ប្រាណ​ម្នាក់​រង​របួសស្រាល

Post a Comment

0 Comments

Close Menu