Ad Code

ប៉េ​អិម​ចាប់​កូន​ត្រី​រ៉ស​១០​ម៉ឺន​ក្បាល​ដែល​ហោះ​ឆ្លងដែន​មក​ខេត្តសៀមរាប​ប្រគល់​ឲ្យ​ជលផល​

សៀមរាប ៖ កូន​ត្រី​រ៉ស​ប្រមាណ​ជា​១០​ម៉ឺន​ក្បាល​ដែល​ក្រុម​ឈ្មួញ​ដឹក​មកពី​ប្រទេស​វៀតណាម​ឆ្ពោះ​មក​លក់​នៅ​តំបន់​ចុង​ឃ្នៀ​ស​ក្រុង​សៀមរាប​ដើម្បី​ចិញ្ចឹម​នោះ​ត្រូវ​បាន​កម្លាំង​អាវុធ​ខេត្តសៀមរាប​ដេញ​ស្ទាក់​ចាប់បាន​រួច​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ជលផល​ចាត់ការ​បន្ត ខ​ណៈ​ជំនាញ​កំពុង​សោយសុខ។

ហេតុការណ៍​តាម​ប្រមាញ់​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០១៥​ស្ថិតនៅ​ភូមិ​ចុង​ឃ្នៀ​ស សង្កាត់ ចុង​ឃ្នៀ​ស ក្រុង​សៀមរាប រួច​បញ្ជូន​មកកាន់​បន្ទាយ​ប៉េអិម​ខេត្ត ដើម្បី​រៀបចំ​សំណុំ​រឿង​ចាត់​ការ​បន្ត​ទៅតាម​ផ្លូវច្បាប់។

មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ដោយមាន​ការ​សង្ស័យ​ទើប​កម្លាំង​ប៉េអិម​ស្នាក់​ការ​បេ៨​ឈរជើង​នៅ​តំបន់​ចុង​ឃ្នៀ​ស​ដេញ​ចាប់​បាន​រួច​ក៏​ចាប់​ទាំង​ជនសង្ស័យ​និង​វត្ថុ​តាង​បញ្ជូន​មកកាន់​ទី​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​តែម្តង​។ មន្ត្រី​ដដែល​បន្ត​ថា ប្រតិបត្តិការ​បង្ក្រាប​នោះ​ចាប់បាន ជនសង្ស័យ​ចំនួន២​នាក់​ទី​១​ឈ្មោះ​រស់ គឹម​ស្រ៊ុន អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាត​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ​ទី​២​ឈ្មោះ​អង់ ចំរើន អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ដងទង់​ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្តកំពត និង​រថយន្ត​ម៉ាក​ហា​ឡែ​ន​ដឺ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2K-3338 ស៊េរី​២០០៣​។ មន្ត្រី​ដដែល​បន្ថែម​ថា បច្ចុប្បន្ន​នេះ​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ជលផល​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ រីឯ​កូន​ត្រី​រ៉ស​ចំនួន​១០​ម៉ឺន​ក្បាល​នោះ​ត្រូវ​បាន​

​យក​ទៅ​ប្រលែង​នៅ​បឹង​ទន្លេសាប។

គួរ​កត់សម្គាល់​ផង​ដែរ​ថា ករណី​ចិញ្ចឹម​ត្រី​រ៉ស និង​ត្រី​ឆ្តោ កំពុង​កើតមាន​យ៉ាង​ផុសផុល​ក្នុង​ទឹកដី​នៃ​ខេត្ត​សៀមរាប​ទៀតហើយ ខ​ណៈ​ពេល​ដែល​គេ​ដាក់​ការ​សង្ស័យ​យ៉ាងច្បាស់​ថា មាន​សមត្ថកិច្ច​ជំនាញ​ជា​អ្នក​បើកដៃ​ទើប​ក្រុម​ឈ្មួញ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ខេត្តសៀមរាប​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​សកម្មភាព​ថយ​ចុះ​នោះ​ទេ​៕

T-08-06-15-jj-full


ប៉េ​អិម​ចាប់​កូន​ត្រី​រ៉ស​១០​ម៉ឺន​ក្បាល​ដែល​ហោះ​ឆ្លងដែន​មក​ខេត្តសៀមរាប​ប្រគល់​ឲ្យ​ជលផល​

Post a Comment

0 Comments

Close Menu