Ad Code

គ្រឿង​ញៀន​ចរាចរ​តាម​កាស៊ីណូ​ជាប់​ព្រំដែន​ស្រុក​កំរៀង​សមត្ថកិច្ច​បង្ក្រាប​តែ​អាតូច​អត់​បង្ក្រាប​អា​ធំ

បាត់ដំបង ៖ តាម​សេចក្តី​រាយ​ការ​ណ៍​មួយ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា សព្វថ្ងៃ​នេះ​ការ​ចរាចរ​គ្រឿងញៀន កំពុងតែ​ចរាចរ​យ៉ាងសកម្ម​តាម​កា​ស៊ីណូ​នៅ​តាម​ព្រំដែន ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​យ៉ាង​អនាធិបតេយ្យ។ មេខ្លោងធំៗ​ដុះស្និមនៅក្នុង​ស្រុក​នោះ​មិន​ត្រូវ​បាន​ធ្វើការ​បង្ក្រាប​ទេ​បង្ក្រាប​តែ​អា​តូចតាច​ចាប់​វ៉ៃ​ខ្នោះ បញ្ជូន​មក​តុលាការ តែ​ប៉ុណ្ណោះ។

តាម​ប្រភព​ដដែល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា សព្វថ្ងៃ​នេះ​មានការ​ចរាចរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​កា​ស៊ីណូ​តាម​តំបន់​ព្រំដែន​ស្រុក​កំរៀង​ព្រោះ​និង​ងាយ​ធ្វើការ​ដោះដូរ​ក្នុង​ខណៈ​ពេល​ក្រុម​មេខ្លោង​ធំៗ ឆ្លងដែន​ចូល​មក​លេង​កា​ស៊ីណូ។ ហើយ​នៅ​ស្រុក​កំរៀង​នោះ​មាន​មេខ្លោង​រកស៊ី​គ្រឿងញៀន​ដ៏ ធំ​កំពុង​ប្រកប​មុខរបរ​ចែកចាយ​គ្រឿងញៀន ដុះ​ស្នឹម​ក្បាល​ទៅ​ហើយ​គ្មាន​ការ  បង្ក្រាប​នៅឡើយ​ទេ​នៅ​គ្រហើរ ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​ព្រំដែន​ស្រុក​កំរៀង   សព្វថ្ងៃ​នេះ។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រយៈពេល​កន្លងមក​បើ​អស់លោក   សមត្ថកិច្ច​បង្ក្រាប​វិញ​តែ​អា​តូចតាច​កូនដៃ ទិញ​បន្ត​ពី​មេខ្លោង​ធំ​នោះ​តែ​ប៉ុណ្ណោះ​ទេ​ដើម្បី កុំ​ឲ្យ  ថ្នាក់លើ​ស្តី​បន្ទោស អំពី​ការងារ និង​តួនាទី របស់​ខ្លួន​តែ​ប៉ុណ្ណោះ។

ក្រៅ​តែ​ពី​ការ​ចរាចរ​គ្រឿងញៀន​ទ្រង់​ទ្រាយ​ធំ ក្នុង​ទីតាំង​កា​ស៊ីណូ​ស្រុក​កំរៀង​តំបន់​ព្រំដែន​រួចមក​នៅ​ចំ​កណ្ដាល​បេះដូង​ខេត្ត​នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង អតីត​អធិរាជ ក្រុម​បង​ធំ​ប្រចាំ​ភូមិ​កំពង់​ចរាចរ​ចែកចាយ​ធំ នៅក្នុង​ខេត្ត នៅ​បន្ត​ការចែក​ចាយ យ៉ាង​គគ្រឹកគគ្រេង មិន​ថា​យប់​ឬ​ថ្ងៃ​ទេ​គេ​លក់​ថ្នាំញៀន​ដូច​លក់​ស្ករ​គ្រាប់​អញ្ចឹង។

ជាពិសេស​ក៏​នៅ​មាន​សមត្ថកិច្ច​ជា​បុគ្គល មួយ​ក្ដាប់​តូច​កំពុង​យក​តួនាទី​ជា​អ្នក​បង្ក្រាប​ផង  ជា​អ្នក​ចែកចាយ ថ្នាំញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្តបាត់ដំបង​ផង​ដែរ ហើយ​អស់លោក​សមត្ថកិច្ច​និង​បាន​ដឹង​និង​បាន​ជ្រាប អំពី​សកម្មភាព ចែកចាយ​ថ្នាំញៀន៕


គ្រឿង​ញៀន​ចរាចរ​តាម​កាស៊ីណូ​ជាប់​ព្រំដែន​ស្រុក​កំរៀង​សមត្ថកិច្ច​បង្ក្រាប​តែ​អាតូច​អត់​បង្ក្រាប​អា​ធំ

Post a Comment

0 Comments

Close Menu