Ad Code

លោក​ឱបូរិន្ទ​និង​ក្រុមការងារ​ចុះទៅ​ប្រគល់​ជូន​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​ទាំង​៩​ភូមិ

បន្ទាយមានជ័យ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឱបូរិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ចុះទៅ​ប្រគល់​ជូន​ទូរស័ព្ទ​ចំនួន​៩​គ្រឿង​ដល់​អាជ្ញាធរ​ភូមិ​សម្រាប់​យក​ទៅ​ប្រើ​ការ​ផ្តល់​ព័ត៌មាន​ក្នុង​មូលដ្ឋាន​នា​ព្រឹក​ថ្ងៃទី​៨​សីហា​២០១៥​នៅ ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

លោកឱបូ​រិន្ទ​បាន​មានប្រសាសន៍ថា ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ព័ត៌មាន​បាន​ទាន់​ហេតុការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​។ លោក​បាន​នាំ​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​ទាន់សម័យ​ជូន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ចំនួន​៩​គ្រឿង​សម្រាប់​មេភូមិ​ក្នុង​ឃុំ​ស្រះ​រាំង​និង​១​គ្រឿង​ទៀត​ប្រគល់​ឲ្យ​យុវជន​វិជ្ជាការ​ពារ​ភូមិ​។ លោក​ឱបូ​រិន្ទ​បាន​បន្ត​ថា ទូរស័ព្ទ​ដែល​ប្រគល់​ជូន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅ​កម្លាំង​កងរាជអាវុធហត្ថ​នោះ​អាច​ប្រើប្រាស់​ថត​CAMERA​ផ្តល់​រូប​តាម​ប្រព័ន្ធ​.LINE.WHATSAPP.VIBER.​និង​មើល​ព័ត៌មាន​ក្នុង​សង្គម​FACEBOOK រាល់​កម្មវិធី​ទាំងនេះ​គឺ​ផ្តល់​ព័ត៌មាន​បាន​ទាន់​ពេលវេលា​និង​ទាន់​ហេតុ​ការណ៍ លោក​ឱបូរិន្ទ​បាន​ធ្វើការ​សំណូមពរ​ដល់​មេភូមិ​ទាំងអស់​ក្រោយពី​ទទួល​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​គង់​វង់​និង​ចេះ​ប្រើប្រាស់​ផ្តល់​ប្រយោជន៍​ដល់​សង្គម​ជាពិសេស​ការ​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ទាន់​ពេលវេលា​ផង​៕

T-08-08-15-mmmmm-full

T-08-08-15-mmmm-full

T-08-08-15-mm-full

T-08-08-15-m-full


លោក​ឱបូរិន្ទ​និង​ក្រុមការងារ​ចុះទៅ​ប្រគល់​ជូន​ទូរស័ព្ទ​ចំនួន​១០​គ្រឿង​ទាំង​៩​ភូមិ

Post a Comment

0 Comments

Close Menu