Ad Code

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ក្លាសេ​សាច់​ខូចគុណភាព​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង

ស្វាយរៀង ៖ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា​ឆ្នាំ​២០១៥​នេះ​វេលា​ម៉ោង​៧០០​នាទី កម្លាំង​នគរបាល​ក្រុង​ស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ត្រី  ហួត វ៉ាន់​ថា អធិការរង​នគរបាល​ក្រុង​ស្វាយរៀង បាន​ចុះ​ចាប់​សាច់​ក្លាសេ​នាំចូល​ខូចគុណភាព ដែល​រួមមាន សាច់​ក្រួច បេះដូង​ជ្រូក ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ ជាដើម​នោះ ប្រមាណ​ជិត​៣០០​គីឡូក្រាម នៅ​ចំណុច​ផ្សារ​វាយ​យន្ត ក្នុង​ក្រុង​ស្វាយរៀង។


បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​បាន​ឲ្យ​ដឹង​ថា ការ​ដែល​ចុះ​ពិនិត្យមើល​ទំនិញ​ខូចគុណភាព​ទាំងនោះ​បាន​បញ្ជាក់​ថា ទំនិញ​សាច់សត្វ ទាំងនោះ មាន​សាច់​ចំនួន ៥០​ភាគរយ ជា​ទំនិញ​ខូចគុណភាព​ដែល​ឈ្មួញ​ខិលខូច​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​នានា​នៅ​តាម​ព្រំដែន​ហើយ​យក​ស្តុក​ទុក​នៅផ្ទះ​មួយ​ជិត​ផ្សារ​វាល​យន្ត​ដើម្បី​លក់​ចែកចាយ​ទូទាំង​ខេត្ត​ពេល​ទទួល​បាន​ព័ត៌មាន​ពី​សមត្ថកិច្ច​សម្ងាត់​ឲ្យ​ដឹង​ថា មាន​កន្លែង​ស្តុក​សាច់​ក្លាសេ​ខូចគុណភាព​ភ្លាម​មន្ត្រី​បសុពេទ្យ​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​ស្វាយរៀង​ចុះ​ឆែកឆេរ​និង​ឃាត់​បាន​ភ្លាមៗ​ដែរ​។


មន្ត្រី​បសុពេទ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​សាច់​ខូចគុណភាព​ទាំង​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​ហើយ​សុំ​យោបល់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តហើយ​និង​ធ្វើ​ការ​ដុត​កម្ទេច​ចោល​ទាំងអស់ ចំណែក​ម្ចាស់ផ្ទះ​និង​ឈ្មួញ​ដែល​នាំ​សាច់​ខូចគុណភាព​ចូល​យក​ទៅ​អប់រំ​ផាកពិន័យ​ទៅតាម​ផ្លូវច្បាប់​៕


T-08-14-15-c-full


T-08-14-15-ccc-full


T-08-14-15-cccc-full


T-08-14-15-ccccc-full



សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​ក្លាសេ​សាច់​ខូចគុណភាព​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង

Post a Comment

0 Comments

Close Menu