Ad Code

កញ្ញា សា​សា បាក់អំនួត​ក្រោយពី គូកន​ឆ្លើយ​យករួចខ្លួន​

បាត់ដំបង ៖ កញ្ញាឯក​សុជាតា​ហៅ​សា​សា​អតីត ពិធីការនី ទូរទស្សន៍ CTN​ដែល​មាន​រឿងអាស្រូវ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ នឹង មាន​ភាព​ក្រអឺតក្រទម ដាក់​អ្នក​សារព័ត៌មាន​ បាន​បាត់​អំនួត អស់​លេស​ភូត​កុហក​មហាជន​ទៀតហើយ បន្ទាប់ពី​គូកន ឆ្លើយ​ដោះ ដៃ យករួចខ្លួន​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តបាត់ដំបង  ដោយ​អះអាង​ប្រាប់ តំណាង​អយ្យការ ខេត្ត​ថា ​ខ្លួន​មិន​មែន​ជា​ម្ចាស់​ឡាន និង​ជា​អ្នកបើកបរ​រថយន្ត​ទំនើប​ម៉ាក Porsche​នៅ​ក្នុង​ពេល​គ្រោះថ្នាក់​នោះ​ទេ គឺ​កញ្ញា​សា​សា ម្ចាស់​ឡាន។


ប្រភព​ពី​សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃទី​១១ សីហា​អ្នក​ពាក់ព័ន្ធ​ដ៏​សំខាន់​នៅក្នុង​សំណុំរឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ របស់​កញ្ញា សា​សា  នៅ​ខាង​មុខ​ភោជនីយដ្ឋាន «​អាស៊ាន​បៀរ​» កាល​ពី ថ្ងៃទី​២​សីហា​កន្លង​ទៅ​នេះ ដែល​បង្ក រថយន្ត​ស៊េរី​ទំនើប​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-7888 នៅក្នុង​ក្រុង​បាត់ដំបង  ឈ្មោះ ឡូ ប៊ុន​រិ​ទ្ធ ហៅ​តូ និង​បុរស​ម្នាក់ទៀត ឈ្មោះ​នាង ជា​កូន​ថៅកែ​ដេប៉ូ​ស្រា​បៀរ ដ៏​ធំ​មួយ នៅ​ក្រុង​បាត់ដំបង បាន​ចូល​បំភ្លឺ នៅ​ចំពោះមុខ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ជា​បន្តបន្ទាប់។


ប្រភព​ដដែល​បញ្ជាក់​ថា ​បុរស​២​នាក់​ដែល​ជាប់​នៅក្នុង​សំណុំរឿង​កញ្ញា​សា​សាបាន​ឆ្លើយ ផ្ទុយគ្នា​ទាំង​ស្រុង​ទៅ​នឹង​ចម្លើយ​ដែល​ពួកគេ​អះអាង​ដំបូង​ក្នុងអំឡុងពេល​មាន​គ្រោះថ្នាក់។ ឈ្មោះ​ឡូ ​ប៊ុន​រិ​ទ្ធ​ហៅ​តូ​បាន​ឆ្លើយ​នៅ​ចំពោះមុខ​តំណាង​អយ្យការ​ដោយ​បដិសេធ​ទាំងស្រុង​ថា ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Porsche ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AD-7888 ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​យប់​ថ្ងៃទី​២​សីហា​នៅក្នុង​ក្រុង​បាត់ដំបង​នោះ​មិនមែន​ជា​រថយន្ត​របស់​ខ្លួន​ទេ។


លោក​បាន​បញ្ជាក់​ថា រថយន្ត​ទំនើប​នោះ​ជា​របស់​កញ្ញា​សា​សា​ ហើយ​នាង​បាន​ទូរស័ព្ទ​ហៅ​ខ្លួន​ឲ្យ​ទៅ​ជួយ​អន្តរាគមន៍​ពេល​នាង​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ខ្លួន​ និង​នាង​សា​សា​ធ្លាប់​ស្គាល់​និង​រាប់​អាន​គ្នា​ទើប​ខ្លួន​សុខចិត្ត​ចេញមុខ​ដោះស្រាយ​ជំនួស​នាង​តាមពិត​កញ្ញា​សា​សា​ជា​អ្នក​បើករថយន្ត​នោះ​ដែល​រួម​ដំណើរ​ជាមួយ​មិត្ត​ស្រី​របស់​នាង​ម្នាក់​ផង។ ដោយ​រូបគេ​ជា​អ្នក​ដោះ​ស្លាក​លេខ​រថយន្ត​ចេញ​ភ្លាមៗ​ដែរ​ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់។


ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ​នាង​ក៏បាន ថា​រថយន្ត​ទំនើប​នោះ​ជា​របស់​កញ្ញា​សា​សា​មែនហើយ​ខ្លួន​ក៏បាន​ចូលរួម​ផឹកស៊ី​ជាមួយ​កញ្ញា​សា​សា​នៅក្នុង​អាហារដ្ឋាន​«​តោ​ពីរ​» ដែរ​តែ​ពេល​ចេញពី​ហាង​ផឹកស៊ី​ខ្លួន​មិន​ដឹង​ថា សា​សា​ជា​អ្នក​បើក​ឬ​អត់​នោះ​ទេ​។ ឆ្លងតាម​ចម្លើយ បុរស​ឈ្មោះ​ឡូ​ ប៊ុន​រិ​ទ្ធ​ហៅ​តូ​និង​ឈ្មោះ​នាង សបញ្ជាក់​ឲ្យ​ឃើញ​ថា កញ្ញា​សា​សា​ពិតជា​អ្នក​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-7888 បុក​រ៉ឺម៉ក​ដឹក​ទឹកកក​កាលពី​ថ្ងៃទី​២​សីហា​ពិតប្រាកដ​មែន។ដូច្នេះ​មិន​យូរ​មិនឆាប់​ទេ កញ្ញា​សា​សា ដែល​ធ្លាប់​មាន​រឿងអាស្រូវ​ច្រើន និង​ភាព ក្រ​អើត​ក្រ​ទម​អាច​និង​អស់ លក្ខណ័ ដោយ​ខ្លួនឯង។


សូម​រំលឹក​ថា ​កាលពី ថ្ងៃទី​២​សីហា​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Porsche ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AD-7888​បើកបរ​ដោយ​កញ្ញា​សាលា និង​មិត្តភក្ដិ​ស្រី​ម្នាក់ទៀត​ចេញពី​កន្លែង​ផឹកស៊ី  បាន​បើក​បុក​រឺ​ម៉ក​ដឹក​ទឹក​ពេញទំហឹង​នៅមុខ​នៅ​ខាងមុខ​ភោជនីយដ្ឋាន «​អាស៊ាន​បៀរ​»​ក្រុង​បាត់ដំបង​។​ប៉ុន្តែ​ក្រោយពី​កើតហេតុ កញ្ញាឯក​សុជាតា​ហៅ​សា​សាបាន​សរសេរ​បដិសេធ​មិន​ដាច់​មាត់​ជា​បន្តបន្ទាប់​នៅក្នុង​បណ្ដាញ​សង្គម​របស់​នាង​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រាត្រី​ថ្ងៃទី​២​សីហា​ក្នុង​ក្រុង​បាត់ដំបង​នោះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​នាង​ទេ​គឺ​នាង​នៅ​ឯ​ប្រទេស​ថៃ​ឯណោះ។ ហើយ​រថយន្ត​ម៉ាក​Porsche ដ៏​ទំនើប​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ក៏​មិនមែន​ជា​រថយន្ត​របស់​នាង​ដែរ​វា​ជា​រថយន្ត​របស់​មិត្ត​នាង​នៅ​ខេត្ត​បាត់ដំបង​។​មិនតែប៉ុណ្ណោះ​នាង​បាន​ចេញ​ប្រតិកម្ម បែប​ក្រ​អើត​ក្រ​ទម ដាក់ អ្នកកាសែត​ដាក់​កាសែត​កម្ពុជា ថ្មី ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​នាង និយាយ​ទៀត​ថា អស់​លោក​អ្នក​សារព័ត៌មាន​កំពុងតែ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ល្បី​ហើយ​នៅពេល​ខ្ញុំ​ទៅដល់​ភ្នំពេញ​ខ្ញុំ​នឹង​ជិះ​រថយន្ត​ដ៏​ទំនើប​របស់ខ្ញុំ​ទៅ​សួរ​សុខទុក្ខ​អ្នកសារព័ត៌មាន​ដល់ទី​ស្នាក់​ការ​កាសែត​កម្ពុជា ថ្មី តែម្ដង   ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ​ការិ​យាល័យ​កាសែត​កម្ពុ​ជាថ្មី​បាន​បើក​ទ្វា​ចំហ រង់ចាំ ប៉ុន្តែ មិនទាន់​ឃើញ​មុខ​កញ្ញា​សា​សា ម​មក សួរ​សុខ​ទុក​នៅឡើយ​ទេ។


ប្រភព​ដដែល​បញ្ជាក់​ថា ​បើ​ទោះ​បីជា​សមត្ថកិច្ច​បា​ន​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ មុខ​កញ្ញា​សា​សា​នៅក្នុង​ក្លឹប​កំសាន្ត​យ៉ាង​ច្បាស់​យ៉ាងណាក៏ដោយ​ ក៏​នាង​ព្យាយាម​ឆ្លើយ​បដិសេធ​តាំងពី​ដំបូង​ទី​រហូត​មកនេះ ហើយ​បន្ទាប់មក​នៅ​នៅ​ថ្ងៃទី​១២ ខែសីហា​ នាង​បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​របស់​នាង​ចង់​បង្អើល​គេឯង​ថា​«​បើសិន​ខ្ញុំ​ជា​មនុស្ស​អាក្រក់​សាង ​តែ​អំពើ​បាប​មិនដែល​ធ្វើអំពើ​ល្អ​សូម​ឲ្យ​ទេវតា​យក​ជីវិត​ខ្ញុំ​ក្នុងឆ្នាំនេះ​ចុះ​មិន​ចាំ​បាច់​ឲ្យ​ខ្ញុំ​មានជីវិត​ដល់​ឆ្នាំក្រោយ​ទេ​»។ ប៉ុន្តែ​គិត​មកដល់ពេលនេះ​អ្វីៗ​ត្រូវ​បាន​លាតត្រដាង​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ខណៈ​ដែល​គូកន​របស់​នាង ពី​រូប​បាន​ឆ្លើយ​បាន​ឆ្លើយ​យករួចខ្លួន​គឺ​«​សក់​អ្នកណា​ក្បាល​អ្នក​ហ្នឹង​»។ កម្ពុ​ជាថ្មី​មិនអាច​សុំ​ការ​បំភ្លឺ​ពី​កញ្ញា សា​សា​បានទេ ប៉ុន្តែ​កាសែត​កម្ពុជា​ថ្មី​រង់ចាំ​ស្វាគមន៍​ពី​កញ្ញា​មក​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ។


មា​ហា​ជន​នៅ​រង់ចាំ​មើល​ថា តើ ភាព​ក្រ​អើត​ក្រ​ទម របស់​កញ្ញា​សា​សា និង​អស់​លក្ខណ៍ ហើយ​ពេលណា​នាង ទទួលស្គាល់​ការពិត នៅ​ទង្វើ​របស់​ខ្លួន។ កញ្ញាឯក​សុជាតា​ហៅ​សា​សា​អតីត ពិធីការ​នី ទូរទស្សន៍     ​CTN​ដែល​មាន​រឿងអាស្រូវ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ បាន​បាត់​មុខ​មួយ​រយះ​ក្រោយ ប៉ុន្តែ​បាន​ល្បីឈ្មោះ​វិញ​ក្រោយពី​លោក ឧកញ៉ា សុខ ប៊ុន វាយ​ទាត់​ធាក់​នាង យ៉ាង សាហាវ​ឃោរឃៅ ៕




កញ្ញា សា​សា បាក់អំនួត​ក្រោយពី គូកន​ឆ្លើយ​យករួចខ្លួន​

Post a Comment

0 Comments

Close Menu