ស្ទឹងត្រែង ៖ បងប្អូនស្ត្រីជាសមាជិកសហគមន៍ ទទួលធ្វើការងារតម្បាញនៅក្នុងមជ្ឈមណ្ឌលអង្គការស្រី្តខេត្តស្ទឹងត្រែង បានធ្វើការអំពាវនាវឲ្យអង្គការជួយរកទីផ្សារលក់ផលិតផល ដែលធ្វើអំពីសូត្រ ដើម្បីដោះស្រាយជីវភាពរបស់សហគមន៍ផងនិងគ្រួសារផង ក្រោយពីទទួលបានការ បណ្តុះបណ្តាលគ្រប់គ្រាន់ពីមជ្ឈមណ្ឌលអង្គការស្រី្ត នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
លោកស្រី កែវ សារួន ជាសមាជិកសហគមន៍នៅមជ្ឈមណ្ឌលអង្គការស្រី្តខេត្តស្ទឹងត្រែង បាននិយាយថា ក្រោយពីបានមជ្ឈមណ្ឌលអង្គការស្ត្រី បានបើកវគ្គបណ្តុះបណ្តាល បងប្អូនស្ត្រីនៅតាមស្រុកក្នុងសហគមន៍ខេត្តស្ទឹងត្រែង ស្ត្រីនៅក្នុងសហគមន៍ជាច្រើនបានរៀនវិជ្ជាជីវៈតម្បាញនេះ បានចេះនូវជំនាញតម្បាញ ដែលធ្វើអំពីសូត្ររួមមាន ក្រមា ផាមួង សំពត់សូត្រជាដើម។
លោកស្រីបន្តឲ្យដឹងថា កន្លងមកស្ត្រីនៅតាមសហគមន៍មិនដែលបានរៀននៅចំណេះដឹងអ្វី សម្រាប់ដោះស្រាយ នូវជីវភាពក្នុងគ្រួសារ ឬសហគមន៍ទេ តែនៅពេលនេះពួកគាត់ ទទួលបានចំណេះដឹងនិងការបណ្តុះបណ្តាលវិជ្ជាជីវៈតម្បាញគ្រប់គ្រាន់ វាអាចជួយដោះស្រាយជីវភាពនៅក្នុងគ្រួសារ ហើយក៏អាចបង្កើតមុខរបរសំរាប់ចិញ្ចឹមជីវិតផងដែរ ក្នុងការដាក់លក់ផលិតផលនៅលើទីផ្សារ។
លោកស្ត្រីបានបន្តឲ្យដឹងទៀតថា តែពេលបច្ចុប្បន្ននេះ ដោយសារតែការដាក់លក់ ផលិតផលនៅលើទីផ្សារ មានការប្រកួតប្រជែងច្រើន ព្រោះតែមានការនាំចូលផលិតផល មកពីក្រៅប្រទេស ទើបធ្វើឲ្យផលិតផល របស់យើងលក់មិនសូវចេញ។ តែទោះជាមានការជួបប្រទះ នៅបញ្ហាប្រឈមខ្លះៗយ៉ាងណាក៏ ដោយក៏ ស្ត្រីជាច្រើននៅតាមសហគមន៍ ខិតខំរៀនសូត្រយកចំណេះដឹង បន្តបង្ហាត់បង្រៀនដល់ស្ត្រីផ្សេងទៀត នៅតាមបណ្តាភូមិ ឃុំ ទទួលបានចំណេះដូចស្ត្រីដទៃទៀតដែរ។តែទោះជានៅពេលនេះ ពុំទាន់មានទីផ្សារ ទទួលទិញច្រើនក៏ដោយ ក៏នៅថ្ងៃខាងមុខយើងសង្ឃឹមថា និងមានទីផ្សារលក់ចេញជាក់ជាមិនខានឡើយ។
លោកស្រី កែវ សារួន ក៏ដូចជាស្ត្រីជាច្រើនទៀត ដែលទទួលបាននៅវិជ្ជាជីវៈជំនាញក្នុងការតម្បាញធ្វើអំពីសូត្ររួមមាន ក្រមា ផាមួង សំពត់សូត្រ ក្នុងពេលនេះវាមានទីផ្សារ លក់ចេញបានមួយចំនួនហើយ តែនៅពេលខាងមុខចំណេះដឹងនេះ ស្ត្រីជាច្រើនអាចចេះចំណេះនេះ កាន់តែច្រើនជានេះ ហើយក៏តម្រូវរកទីផ្សារនាំចេញ ឲ្យបានច្រើនជាងនេះ ទើបស្ត្រីនៅក្នុងសហគមន៍សូម អំពាវនាវឲ្យអង្គការរិះរកទីផ្សារផ្នែកលក់ និងធ្វើយ៉ាងណា ឲ្យផលិតផលរបស់យើង បានដាក់លក់នៅក្នុងប្រទេសផង និងធ្វើការនាំចេញទៅក្រៅប្រទេសផង៕
មជ្ឈមណ្ឌលអង្គការស្ត្រីស្ទឹងត្រែងអំពាវនាវរកទីផ្សារលក់ផលិតផលដែលធ្វើអំពីសួត្រ
0 Comments