Ad Code

ក្រុមហ៊ុន​ជើង​សារ​ធានារ៉ាប់រង​អូស្ត្រាលី​មក​ពង្រឹង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន​MGA Insurance Broker​ដែល​ជា​ក្រុមហ៊ុន​ជើងសារ​ធានារ៉ាប់រង​លំដាប់ថ្នាក់​កំពូល ទាំង​១០​នៅ​ប្រទេស​អូស្ត្រាលី​បាន​មក​ជួបជុំគ្នា​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល​រាជធានី​ភ្នំពេញ​ដើម្បី​រៀបចំ​សន្នីសិទ​ប្រចាំឆ្នាំ​២០១៥​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​១៧​និង​១៨​ខែសីហា​ឆ្នាំ​២០១៥​ដើម្បី​ពិភាក្សា​គ្នា​ពី​ប្រតិបត្តិ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ធានារ៉ាប់រង​និង​ការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ។


សន្និសីទ​ប្រចាំឆ្នាំ​២០១៥​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូលរួម​ពី​លោក​John Gorge​អគ្គនាយក​សម្ព័ន្ធ​ក្រុមហ៊ុន​MGA​លោក​មាស​សុផាត​អគ្គនាយក​នៃ​ក្រុមហ៊ុន​MGA​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​និង​គណៈប្រតិភូ​ជាង​១០០​នាក់​មកពី​គ្រប់​សាខា​ក្រុមហ៊ុន​MGA​ទាំង​ទាំង​៣០​ប្រចាំ​ប្រទេស​អូស្ត្រាលី​និង​ក្រុមហ៊ុន​ដែល​ជា​ដៃគូ​របស់​MGA​ជាច្រើន​ទៀត។


លោក​មាស​សុផាត​អគ្គនាយក​នៃ​ក្រុមហ៊ុន​MGA​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​គោលបំណង​នៃ​សន្និសីទ​ប្រចាំឆ្នាំ​២០១៥​នេះ​ប្រារព្ធ​ធ្វើឡើង​ដើម្បី​ឲ្យ​មានការ​ជួបជុំគ្នា​រវាង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​MGA​និង​ក្រុមហ៊ុន​ជា​ដៃគូ​យុទ្ធសាស្ត្រ​អូស្ត្រាលី​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នា​អំពី​ប្រតិ​ប្រតិបត្តិ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ធានារ៉ាប់រង​និង​ការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ។


លោក​មាស​សុផាត​បាន​រំលឹក​ថា ក្រុមហ៊ុន​MGA​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ការិយាល័យ​តំណាង​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែសីហា​ឆ្នាំ​២០១៤​ដើម្បី​ផ្តល់​សេវាកម្ម​ប្រឹក្សា​យោបល់​លើ​គំរោង​ធានារ៉ាប់រង​ការគ្រប់គ្រង​ហានិភ័យ​ការគ្រប់គ្រង​សំណង​និង​សេវាកម្ម​ពាក់ព័ន្ធ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​បណ្តា​សំណាក់​អតិថិជន​ដែល​រួមមាន​រោងចក្រ​សហគ្រាស​ក្រុមហ៊ុន​និង​ស្ថាប័ន អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន។


បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា របៀបវារៈ​និង​ខ្លឹមសារ​សំខាន់ៗ​នៅក្នុង​សន្និសីទ​សំរាប់​ថ្ងៃទី​១៧​សីហា​គឺ​ផ្តោត​សំខាន់​លើ​ការពិភាក្សា​រវាង​គណ​គ្រប់គ្រង​ក្រុមហ៊ុន​MGA​និង​គណប្រតិភូ​តំណាង​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ជា​ដៃគូរ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​MGA​ទៅលើ​វិស័យ​ធានារ៉ាប់រង​ការអភិវឌ្ឍន៍​ផ្នែក​ព័ត៌មាន​វិទ្យាការ​ហ្វឹកហាត់​និង​ការអនុវត្ត​ការងារ​ការ​ធ្វើ​ទីផ្សារ​និង​ប្រតិបត្តិការ​ការអភិវឌ្ឍន៍​នូវ​ចំណេះដឹង​ទីផ្សារ​និង​ការចែក​ចាយ​ការ​ផ្តល់នូវ​ការ​ការពារ​ហានិភ័យ​ចំពោះ​កំណើនសេដ្ឋកិច្ច​អាស៊ី​ការ​ទទួល​អត្ថប្រយោជន៍​ពី​ភាពជា​ដៃគូ​នៅក្នុង​តំបន់​ទស្សនវិស័យ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​MGA​និង​ទិសដៅ​អនាគត៕



ក្រុមហ៊ុន​ជើង​សារ​ធានារ៉ាប់រង​អូស្ត្រាលី​មក​ពង្រឹង​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា

Post a Comment

0 Comments

Close Menu