តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកាមរីហាយប្រ៊ីត មួយគ្រឿង ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ដែលបើកបរដោយអ្នកស្រវឹងបានបើកបោះពួយយ៉ាងលឿនដោយមិនមានការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១០ផ្ទាំង ដួលរាបស្មើដល់ដី ហើយរថយន្តបង្កបានបើកគេចបាត់ស្រមោលតែម្ដង សំណាងល្អដែរស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះមិនបង្កឲ្យមានមនុស្សរងរបួស ឬក៏ស្លាប់ដល់អាយុជីវិតអ្នកណាម្នាក់នោះទេ។
តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះអាចបង្កឡើងដោយសារតែការប្រើប្រាស់គ្រឿងស្រវឹង (គឺឥទ្ធិពលរបស់ស្រា )ឬក៏ការបើកបរមិនគោរពច្បាប់ចរាចរណ៍ ទើបបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ សមត្ថកិច្ចសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទទាំងអស់ មេត្តាកុំប្រើប្រាស់គ្រឿងស្រវឹងពេលកំពុងបើកបរ និងត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីជាសផុតពីគ្រោះថ្នាក់ចរាចរណ៍បាន។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ តែបានត្រឹមតែមកលើករនាំងដែកពុះចែកទ្រូងផ្លូវយកដាក់ចិញ្ចើមផ្លូវតែប៉ុណ្ណោះ ព្រោះរថយន្តបង្កបានបើកគេចបាត់ស្រមោលទៅហើយ៕
រនាំងដែកចែកទ្រូងផ្លូវចំនួន១០ផ្ទាំងរងការខូចខាត ដោយសារអ្នកស្រវឹងបើករថយន្តបុក ហើយគេចបាត់

0 Comments