Ad Code

បញ្ជូន​ខ្លួន​អ្នកបើកបរ​រថយន្ត​បុក​ក្មេង​ម្នា​ក់នៅ​ស្រុក​កៀនស្វាយ​ឡើង​តុលាការ(Update)

កណ្តាល ៖ សមត្ថកិច្ច​ស្រុក​កៀនស្វាយ​នៅ​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៥​នេះ​បា​នបញ្ជូ​ន​ខ្លួន​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដឹក​ជី​បាន​បាន​បុក​ក្មេងប្រុស​អាយុ​៧​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃទី​០៥​ខែសីហា​ឆ្នាំ​២០១៥​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​៣២.៣៣​ម្សិលមិញ​ត្រង់​ចំណុច​ភូមិ​ព្រែក​ប៉ុល​ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល។

បើ​តាន​ប្រភព​ពី​អធិការរង​ស្រុក​កៀន​ស្វាយ​ទទួល​ផ្នែក​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ​ទុង តុង​លាន​រិ​ន​ ភេទប្រុស អាយុ​៧​ឆ្នាំ​ជាសិស្ស ខណៈ​ពេល​ចេញពី​សាលា​រៀន​សំដៅ​ទៅផ្ទះ​វិញ​ត្រូវ​រថយន្ត​បុក​កិន​ចំ​ខ្លួន​នឹង​ក្បាល​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​ខ​ណៈ​ក្មេង​រូប​នោះ​ឆ្លងផ្លូវ​ដោយ​មិន​ប្រយ័ត្ន។

ប្រភព​ដដែល​បាន​បន្ត​ថា រថយន្ត​ដែល​បើក​បុក​ក្មេង​ស្លាប់​នោះ​មាន​ម៉ាក​ហី​ណូ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A-1159​បាន​ដឹក​ជី​ចេញពី​អ្នក​លឿង​ទៅ​ទិសដៅ​ភ្នំពេញ​នឹង​អ្នកបើកបរ​មានឈ្មោះ​ស៊ន ជី​ធី​អុន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​ស្សា ​ឃុំ​ស្សា​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​។ ក្រោយ​កើតហេតុ​មាន​សមត្ថកិច្ច​វាស់វែង​នៅ​កន្លែង​កើតហេតុ​នឹង​ឃាត់ខ្លួន​អ្នក​បើកបរ​នឹង​រថយន្ត​ឡើង​មក​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕


បញ្ជូន​ខ្លួន​អ្នកបើកបរ​រថយន្ត​បុក​ក្មេង​ម្នា​ក់នៅ​ស្រុក​កៀនស្វាយ​ឡើង​តុលាការ(Update)

Post a Comment

0 Comments

Close Menu