GM និងក្រុមហ៊ុនរកស៊ីផ្សងព្រេងរួមគ្នារបស់ខ្លួន លក់រថយន្ដបានចំនួន២២៩,១៧៥គ្រឿងនៅប្រទេសចិន នៅក្នុងខែកក្កដា ដែលចាត់ទុកថា ជាការថយចុះចំពោះគំរូដែលត្រូវបានផ្លាស់ប្ដូរប្រព័ន្ធ។ នេះបើយោងទៅតាមសេចក្ដីថ្លែងការណ៍មួយនៅលើទំព័រវេបសាយរបស់ខ្លួនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍។ ការធ្លាក់ចុះនៅក្នុងខែកក្កដា ប្រៀបធៀបជាមួយ០.២ភាគរយកើនឡើងនៅក្នុងខែមិថុនា និង៤ភាគរយនៃការថយចុះនៅក្នុងខែឧសភានោះ GM លក់កើនឡើង៣.៣ភាគរយនៅក្នុងខែមករា ទៅដល់ខែកក្កដា បើប្រៀបធៀបនឹងបណ្ដាខែដូចគ្នានេះ កាលពីឆ្នាំកន្លងមក។
នៅពេលដែលទិន្នន័យឧស្សាហកម្មបង្ហាញថា ការលក់រថយន្ដបានចុះខ្សោយ នៅពេលដែលសេដ្ឋកិច្ចរបស់ចិន ស្ថិតនៅក្នុងជំហានដ៏ខ្សោយបំផុតរបស់ខ្លួននៅក្នុងរយៈពេល២៥ឆ្នាំនោះ អ្នកនាំពាក្យរបស់ GM លោកស្រី Irene Shen បាននិយាយថា ក្រុមហ៊ុននៅតែរំពឹងថា នឹងរក្សាបាននូវប្រាក់ចំណេញដ៏ខ្លាំង ប្រហែលពី៩ទៅ១០ភាគរយជាកម្រិតមួយដែលប្រធាន GM នៅចិន លោក Matt Tsien បាននិយាយនៅក្នុងខែឧសភាថា ក្រុមហ៊ុនបាននិងកំពុងតែមានបំណងនៅក្នុងឆ្នាំនេះ។
ការប្ដូររបស់ GM ទៅ SUVs រួមទាំងការចាប់ផ្ដើមនូវរថយន្ដ Baojun 560 តម្លៃទាបផងនោះ អាចធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ប្រាក់ចំណេញខ្លះរបស់ខ្លួននៅចិន ប៉ុន្ដែការរួមវិភាគទានពីម៉ាកសញ្ញា Cadillac ដែលមានគុណភាពខ្ពស់ និងថ្លៃជាងនោះអាចជួយលើកប្រាក់ចំណេញបាន។ លោក James Chao ប្រធានរថយន្ដ IHS នៅអាសីុប៉ាសីុហ្វិកបាននិយាយដូច្នេះ។
IHS បានព្យាករថា GM នឹងកាត់បន្ថយការផលិតនៅប្រទេសចិន ចំនួន៥ភាគរយនៅក្នុងខែកក្កដា បើប្រៀបធៀបជាមួយឆ្នាំមុន ដើម្បីបញ្ចៀសការផលិតលើសចំនួនត្រូវការ និងដើម្បីការពារប្រាក់ចំណេញខ្លះរបស់ខ្លួននោះផង បើទោះបីជាលោក Chao បាននិយាយថា លោកមិនប្រាកដថា ប្រសិនបើ GM នៅទីផ្ដាច់ព្រ័ត្របានកាត់បន្ថយថែមទៀត ឬក៏តិចជាងនេះ។
ក្រុមហ៊ុន GM សង្ឃឹមថា នឹងជំរុញប្រាក់ចំណេញរបស់ខ្លួននៅប្រទេសចិន និងរក្សាប្រាក់ចំណេញខ្លួនដោយធ្វើឲ្យបានល្អប្រសើរនូវផលិតផលចម្រុះរបស់ខ្លួន និងត្រួតត្រាតម្លៃ។ លោកស្រី Shen បាននិយាយបន្ថែមដូច្នេះ។ ពួកអ្នកវិភាគ នឹងពួកអ្នកប្រតិបត្ដិឧស្សាហកម្មមាន ការបារម្ភថា ការលក់រថយន្ដសរុបនៅប្រទេសចិន និងរួញសម្រាប់ខែទី៤ នៅក្នុងខែកក្កដា បន្ទាប់ពីផ្សារភាគហ៊ុនបានប៉ះទង្គិចបន្ថែមទៀត ធ្វើឲ្យធ្លាក់ចុះមនោសញ្ចេតនារបស់អ្នកទិញនោះ៕
AFP
ការលក់រថយន្ដរបស់ក្រុមហ៊ុន GM នៅប្រទេសចិន នៅក្នុងខែកក្កដា បានធ្លាក់ចុះ៤ភាគរយ

0 Comments