Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ​ដែល​មាន​អ្នក​ស្លាប់​ម្នាក់​ របួស៣​នៅ​ស្រុក​ថ្មគោល(Update)

បាត់ដំបង​ ៖​ យ៉ាងហោចណាស់​ក៏​មាន​នារី​ម្នាក់​ត្រូវ​បាន​ស្លាប់ និង​រង​របួស​ធ្ងន់​ស្រាល​ចំនួន​៣​នាក់​ទៀត​ក្នុងចំណោម​កម្មករ​ឡ​ឥដ្ឋ​ជាច្រើន​នាក់ បន្ទាប់​ពួកគេ​បាន​វិលត្រឡប់​មកពី​ទម្លាក់​ឥដ្ឋ​ឲ្យ​អតិថិជន​វិញ​កាលពី​វេលា​ម៉ោង៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៥​ លុះ​ទៅដល់​ចំណុច​ក្រុមទី​២២ ភូមិ​វាល​ទ្រា​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង ក៏ត្រូវ​រថយន្ត​នោះ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​សង្កត់​តែម្តង។

តាម​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​មូលដ្ឋាន​បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​នៅ​ចំណុច​កើតហេតុ​បាន​និយាយ​ថា រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​នេះ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ធុន​៥​តោន​ ពាក់​ស្លាក​លេខ​បាត់ដំបង​3A-2449ដែល​ជា​រថយន្ត​របស់​ឡឥដ្ឋ​យីហោ ថៃ​លី ដោយមាន​ទីតាំង​នៅ​ក្នុង​ភូមិ​ស្វាយជ្រំ ឃុំ​ជ្រៃ ​ស្រុក​ថ្មគោល​បាន​បើកបរ​យ៉ាង​លឿន​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

ប្រភព​ដដែល​បាន​បន្ត​ថា នៅក្នុងពេល​នោះដែរ​មេឃ​ក៏​កំពុង​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង ស្រាប់តែ​រថយន្ត​ហាក់បីដូចជា​រអិល​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​បាន​ប៉ះទង្គិច​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ម៉ាក​ឆ្លាម​បន្ទាប់មក​អ្នកបើក​បរបាន​ទាញ​ចង្កូត​មក​ស្តាំ​វិញ ប៉ុន្តែ​ដោយសារតែ​ល្បឿន​របស់​រថយន្ត​កំពុង​តែ​លឿន​ផង​នោះ​រថយន្ត​ក៏បាន​ជ្រុល​ទៅ​ធ្លាក់​ផ្លូវ​ខាងស្តាំ​វិញ ហើយ​ក៏បាន​ក្រឡាប់​ផ្ងារជើង​នៅពេលដែល​គេ​ខំ​បួង​ចង្កូត​ឡើងមក​លើផ្លូវ​វិញ។

នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​ដែរ​គេ​​សង្កេត​ឃើញ​ថា ​កម្មករ​ជាច្រើន​នាក់​ដែល​កំពុង​ជិះ​នៅ​លើ​ដំបូល​រថយន្ត​បាន​ធ្លាក់​មក​ក្រោម​ទាំង​អស់​ ដោយមាន​នារី​ម្នាក់​ត្រូវ​បាន​ជ្រុង​ជញ្ជាំង​រថយន្ត​សង្កត់​ត្រង់​បំពង់.ក​បណ្តាល​ឲ្យ​ដាច់​ក្បាល​ចេញពី​ដងខ្លួន ចំណែក​កម្មករ​ចំនួន​៣​នាក់​ទៀត​ក៏​រង​របួស​ធ្ងន់​ស្រាល​ផងដែរ ដែល​ជនរងគ្រោះ​ទាំងនោះ​មានឈ្មោះ ស្រី ង៉ា ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​ស្លាប់​) និង​អ្នករបួស​ចំនួន​៣​នាក់​ទៀត​ ដែល​កម្មករ​ទាំងអស់​នេះ​រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ចំណែក​អ្នកបើកបរ​ដែល​មាន​ឈ្មោះ​ឈរ ឆាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ បាន​រត់​គេចខ្លួនបាត់​ទៅហើយ។

បច្ចុប្បន្ន​កម្លាំង​នៃ​អធិការដ្ឋាន​ស្រុក​ថ្មគោល​បាន​នាំយក​រថយន្ត​ទៅ​រក្សាទុក​ហើយ ដើម្បី​តាម​ស្រាវជ្រាវ​រក​អ្នកបើកបរ​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែក​សព​ក៏បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕




គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ ​ដែល​មាន​អ្នក​ស្លាប់​ម្នាក់​ របួស៣​នៅ​ស្រុក​ថ្មគោល(Update)

Post a Comment

0 Comments

Close Menu