Ad Code

កាំកុងត្រូល​ចុះ​ពិនិត្យ​រក​សារធាតុ​គីមី​លើ​ម្ហូបអាហារ​នៅ​ផ្សារ​ត្រី​ប៉ោយប៉ែត​

បន្ទាយមានជ័យ ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃ​ទី៨ ខែ​កញ្ញា​ ឆ្នាំ​២០១៥ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ម្ហូបអាហារ​រក​សា​រ​ធាតុគីមី​ដែល​ដាក់​ក្នុង​ម្ហូបអាហារ​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​នៅ​ផ្សារ​ត្រី ​ក្នុង​សង្កាត់/ក្រុង​ប៉ោយ​ប៉ែត។​


លោក ហុង លាង អនុប្រធាន​ នៃ​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​ជា​បន្តបន្ទាប់​ជំនាញ​របស់​លោក​តែង​ចុះ​ត្រួតពិនិត្យ​ការ​តាំង​លក់ទំនិញ​តាម​ផ្ទះ ស្តង់ ផ្សារ របស់​អាជីវករ​ដើម្បី​រក​ទំនិញ​ដែល​ហួសការ​ប្រើប្រាស់ និង​គ្មាន​គុណភាព​ ពិសេស​ពិនិត្យ​រក​សារធាតុ​ហ្វ​មូលី​ម​ដែល​សម្រាប់​រក្សា​សាច់​ឲ្យ​ស្រស់ និង​កុំ​ឲ្យ​ស្អុយ​លើ​ចំណីអាហារ​ជា​ដូចជា ​លើ​គ្រឿង​សមុទ្រ សរសៃ​គុយ​ទាវ។


​ជាក់ស្ដែង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​តេស្ត​ទៅលើ​គ្រឿង​សមុទ្រ និង​អំបិល​ឃើញ​ថា​ពុំ​មាន​ប្រើប្រាស់​សារធាតុ​ដែល​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ​ឡើយ។ ជាមួយគ្នា​នោះ​ក៏បាន​ធ្វើ​ការណែនាំ​ដល់​អាជីវករ​ត្រូវ​តាំង​លក់ទំនិញ​ឲ្យ​មាន​គុណភាព។​


លោក ស៊ាន ស៊ីណាត​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជក់​ថា អ្វី​ដែល​ជា​គោលដៅ​សំខាន់​របស់​កាំកុងត្រូល ​គឺ​ធ្វើ​យ៉ាង​ណា​ផ្សព្វផ្សាយ​ណែនាំ​អាជីវករ​ពលរដ្ឋ​ឲ្យ​យល់​ពី​ម្ហូបអាហារ​ដែល​ច្បាប់​ហាមឃាត់​ និង​ប៉ះពាល់​សុខភាព​ ហើយ​រក​ឲ្យ​ឃើញ​នៅ​ទំនិញ​ខូចគុណភាព​ដាក់​លក់​តាម​ទីផ្សារ​៕​




កាំកុងត្រូល​ចុះ​ពិនិត្យ​រក​សារធាតុ​គីមី​លើ​ម្ហូបអាហារ​នៅ​ផ្សារ​ត្រី​ប៉ោយប៉ែត​

Post a Comment

0 Comments

Close Menu