Ad Code

សប្បុរសជន​និង​ចៅអធិការ​បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ ​សិក្សា​​ទៅ​ចែក​សិស្ស​នៅ​តាម​ជាយដែន​ចំនួន​៥៧៥​នាក់​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​វត្ត​អូរ​ខៃ​ដន​ ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ សប្បុរសជន​បាន​នាំ​យក​សម្ភារៈ​សិក្សា​យ៉ាងច្រើន​ទៅ​ចែក​ជូន​ដល់​កុមារា​ និង​កុមារី​ដែល​រស់​នៅ​តាម​ជាយដែន​ដែល​កំពុង​ខ្វះ​សម្ភារៈ​សិក្សា​យ៉ាងច្រើន ​ដែល​កុមារ​សរុប​៥៧៥​នាក់​ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​អូរ​ខៃ​ដន និង​សប្បុរសជន​បាន​នាំ​យក​នូវ​សម្ភារ​សិក្សា រួមមាន សៀវភៅ ប៊ិច ស្បែកជើង មួក និង​ថវិកា​មក​ចែក​ជូន​ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​លំបាក​របស់​កុមារ​តាម​តំបន់​ដាច់​ស្រយ៉ាល​ទាំងនោះ។ ព្រះ​តេជគុណ ណ​យ ណេ​ត ព្រះ​គ្រូ​ចៅអធិការ​វត្ត​រតនៈ​សុខសាន្ត អូរ​ខៃ​ដន មាន​សង្ឃដីកា​រថា ការដែល​អាត្មា និង​សប្បុរសជន​រួមគ្នា​នាំ​យក​អំណោយ​សម្ភារ​សិក្សា និង​ថវិកា​ទៅ​ចែក​ជូន​ដល់​កុមារ​នៅ​តំបន់​ជនបទ​គឺ​លោក​បាន​យល់ឃើញ​កុមារ​ទាំងនោះ​និង​ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​លំបាក មួយចំនួន​រៀនសូត្រ​បាន​តិចតួច ត្រូវ​បង្ខំចិត្ត​ឈប់​រៀន​ទៅ​ស៊ីឈ្នួល​នៅ​ដី​ថៃ ជាមួយ​ឪពុកម្តាយ ឬ​ធ្វើ​កម្មករ ដើម្បី​យក​ថវិកា​ជួយ​ក្រុម​គ្រួសារ សកម្មភាព​ទាំងនេះ គឺជា​ការ​ប្រឈម​នូវ​ការបាត់បង់​ធនធានមនុស្ស​ដ៏​ធ្ងន់ធ្ងរ ខណៈ​កម្ពុជា​កំពុង​អភិវឌ្ឍ​។​ព្រះ​តេជគុណ​បន្ត​ថា ការ​ចែកជូន​នូវ​អំណោយ និង​សម្ភារ​ប្រើប្រាស់​ដល់​កុមារ គឺជា​ការជំរុញ​លើកទឹកចិត្ត​ឲ្យ​កុមារ​កាន់តែ​ស្រលាញ់​ការសិក្សា ប្រឹងប្រែង​រៀនសូត្រ ក្រៅពី​នេះ​ក៏​ជា​ការ​រួមចំណែក​កាត់បន្ថយ​អត្រា​កុមារ​បោះបង់​ការ​សិក្សា​ផង​ដែរ​។


កុមារ គឺជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ឲ្យ​សង្គម​មួយ​មានមុខ​ថ្មី​។​ក្នុង​ថ្ងៃ​ដដែល​នេះ ព្រះ​តេជគុណ និង​សប្បុរសជន​ក៏បាន​នាំ​យក​អំណោយ​អង្ករ​១​តោន មី សា​រ៉ុង ភួយ និង​ថវិកា​១​លាន​រៀល ទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​៣៥​គ្រួសារ នៅ​ភូមិ​សុខសាន្ត​ផង​ដែរ ក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​ក្លោងទ្វារ​ព្រះវិហារ​ថ្មី ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​៕​


Nita-8-A-1-Full


Nita-8-A-2-Full


Nita-8-A-3-Full




សប្បុរសជន​និង​ចៅអធិការ​បាន​នាំ​យក​អំណោយ​ជា​សម្ភារៈ ​សិក្សា​​ទៅ​ចែក​សិស្ស​នៅ​តាម​ជាយដែន​ចំនួន​៥៧៥​នាក់​

Post a Comment

0 Comments

Close Menu