Ad Code

តើ​អ្នក​ចង់ស្គាល់គេហដ្ឋាន​ថ្មី​របស់​កីឡាករ​បាល់ទាត់ Cristiano Ronaldoទេ???

កីឡាករ​ក្រុម Real Madrid គឺ​លោក Cristiano Ronaldo បាន​ទិញ​គេហដ្ឋាន​ថ្មី​របស់​ខ្លួន​នៅក្នុង Trump Tower តាម​បណ្តោយ​វិថី Fifth Avenue។ គួរ​បញ្ជាក់​ថា ​គេហដ្ឋាន​ខាង​លើ​នេះ គឺជា​អតីត​កម្មសិទ្ធិ​របស់​លោក Donald Trump ដៃគូ​អាជីវកម្ម​របស់ Alessandro Proto។ ការទិញ​អចលនទ្រព្យ​របស់ Ronaldo នៅ​ឯ​ញូវយ៉ក​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គាត់​ទទួល​បាន​កម្រៃ​ជាង​៧៩​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៤​។ ផ្ទះ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​បញ្ជាក់​ថា រចនា​បទ​នៃ​គេហដ្ឋាន​ដ៏​ប្រណីត​មួយ​នេះ ត្រូវ​បាន​បំផុសគំនិត និង​ច្នៃប្រឌិត​ចេញពី​ការរៀបចំ​តាម​បែប​ប្រលោមលោក ’50 Shades of Grey ដែល​ជា​កម្មសិទ្ធិ​របស់ Alessandro Proto មហាសេដ្ឋី​អចលនទ្រព្យ​អ៊ីតាលី​និង​លោក Donald Trump ដែល​ជា​ដៃគូ​ជំនួញ​ហើយ​ជា​ម្ចាស់​និង​ប្រធាន​នៃ​គណបក្ស​សាធារណរដ្ឋ។



មិន​តែ​ប៉ុន​នោះ​ចំពោះ​ទស្សនីយភាព​ជុំវិញ​នៃ​គេហដ្ឋាន​ដ៏​ប្រណិត​ខាង​លើ​នេះ ក៏បាន​បង្ហាញ​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​សួនឧទ្យាន​ទៅ​ទិស​ខាងជើង និង​ការ​សាយភាយ​នូវ​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ចេញ​ពី​ភាគ​ខាងលិច​នៃ​ដង​ទន្លេ​ហូ​ន​សាន់ រីឯ​នៅ​ភាគ​ខាង​ត្បូង​វិញ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​អគារ​ល្បីៗ​បំផុត​នៅ Manhattan រួម​ទាំង​មាន​អគារ Empire State Building អគារ Chrysler និង Freedom Tower ជាដើម​”​។​



អ្នក​ដែល​រស់​នៅ​ក្នុង Trump Tower អាច​ចូល​ទៅ​កាន់​មណ្ឌល​កាយសម្ព័ន្ធ​ដ៏​ធំ​នៅក្នុង​អគារ​នោះ សេវាកម្ម​ឧបករណ៍​នៅក្នុង​ផ្ទះ ភោជនីយដ្ឋាន កន្លែង​កម្សាន្ត​ ​និង​ហាង​ទំនិញ​។​



គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​រយៈពេល​បី​ឆ្នាំ​បន្ទាប់ពី​កីឡាករ Ronaldo ទទួល​បាន​ប្រាក់កម្រៃ​៨០​លាន​ផោន​ពី​ក្លិប Manchester United ទៅកាន់ Real Madrid ក្នុង​ឆ្នាំ​២០០៩ ហើយ​បន្ទាប់មក​គាត់​ក៏បាន​ដាក់​លក់​ផ្ទះ​របស់​គាត់​នៅ​ឯ​ប្រទេស​អង់គ្លេស​ក្នុង​តម្លៃ​១,៤​លាន​ដុល្លារ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​ការទិញ​គេហដ្ឋាន​ដ៏​ប្រណីត​ខាង​លើ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ញូយ៉ក​យកចិត្តទុកដាក់​ទៅលើ​ក្រុម New York Red Bulls និង New York City របស់ Ronaldo បន្ថែម​ទៀត​។​



គួរ​បញ្ជាក់​ថា​ ចំពោះ​អតីត​ក្រុម​កីឡាករ​របស់ Arsenal គឺ​កីឡាករ Thierry Henry បាន​ចូល​លេង​ឲ្យ​ក្រុម Red Bulls ខណៈ​ពេល​ដែល​ក្រុម New York City មាន​កីឡាករ​ស៊ុត​បាល់​បញ្ចូល​ទី​កំពូល​របស់​អេស្ប៉ាញ​គឺ David Villa និង Chelsea legend Frank Lampard នៅក្នុង​បញ្ជី​របស់​ពួកគេ​៕


8-09-2015a10


8-09-2015a9


8-09-2015a8


8-09-2015a7


8-09-2015a6


8-09-2015a5


8-09-2015a3


8-09-2015a2


8-09-2015a1


8-09-2015a



តើ​អ្នក​ចង់ស្គាល់គេហដ្ឋាន​ថ្មី​របស់​កីឡាករ​បាល់ទាត់ Cristiano Ronaldoទេ???

Post a Comment

0 Comments

Close Menu