Ad Code

ទំនាស់​ដីធ្លី​នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ក្ដៅ​មកដល់​ភ្នំពេញ​ហើយ

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥​នេះ ប្រជា​ពលរដ្ផ​ប្រុស ស្រី​ច្រើន​នាក់ មកពី​ភូមិ​ក្បាល​តំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត បាន​លើកគ្នា​មកកាន់​ក្រុងភ្នំពេញ ដើម្បី​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ េ​អំពី​បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រូរ៉ៃ​ដោះស្រាយ​មិន​ចេញ។


ការ​ឡើង​ម​ក​តវ៉ា​ដែល​នាំ​កំដៅ​មកដល់​ក្រុងភ្នំពេញ​ទាំង​ព្រឹក​ព្រលឹម​នោះ គឺ​ក្រោយពី​អាជ្ញា​ខេត្ត​ដោះស្រាយ​មិន​ចេញ ដោះស្រាយ​គ្មាន​តម្លាភាព ប្រជា​ពលរដ្ឋ​មិនអាច​ទទួល​យក​បាន​នូវ​ការ​ដោះស្រាយ​មួយ ​ដែល​មាន​ចេតនា​គៃបំបាត់​ដីធ្លី​ដែល​ប្រជា​ជា​ពលរដ្ឋ​កំពង់​កាន់កាប់​ជាក់ស្ដែង ។​


ប្រភព​កម្ដៅ ដែល​កើតឡើង​ពី​ការតវ៉ា របស់​ពលរដ្ឋ រង​ការរំលោភ​ដីធ្លី​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ព្យាករណ៍​ថា អាច​នឹង​បន្ត​ឡើង​ថែមទៀត ប្រសិនណាបើ​អាជ្ញា​ធរខេត្ត​នេះ មិន​ប្រញាប់​ដោះស្រាយ​ឲ្យ​បាន​ឆាប់ និង​មាន​តម្លាភាព​។ ប្រជាពលរដ្ឋ​មួយ​រូប​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​នោះ​បាន​ថ្លែង​ថា ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុងតែ​ប្រឈម​នូវ​ការ​កាន់​កាប់​ដីធ្លី និង​លំ​នៅដ្ឋាន​។ តើ​អ្វី​ជា ដើមចម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន ព្រួយបារម្ភ​ពី​ការបាត់បង់​ដីធ្លី និង​ផ្ទះសំបែង​បែប នេះ​?


ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ភូមិ ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត បាន​នាំគ្នា​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ ធ្វើការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ និង​មាន​តម្លាភាព​អាច​ទទួល​យក​បាន។ ប្រជាពលរដ្ឋ​ជាច្រើន​បាន ស្រែក​ខ្លាំងៗ​ថា លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​បញ្ជា​ឲ្យ ប្រគល់​ដី​នៅ​តំបន់​នេះ មក​ឲ្យ​ប្រជា ពលរដ្ឋ និង​ក្រុម​គ្រួសារ​សោធន​និវត្ត​ធ្វើការ​កាន់កាប់​ស្របច្បាប់​។ ជា​ការ​តវ៉ា​របស់​ប្រជា​ពល រដ្ឋ​នៅ​តំបន់​ជនបទ ក្បែរ​ជើងភ្នំ​នា​ទឹកដី​ខេត្តកំពត មាន​ចូលរួម​ឃ្លាំមើល ដោយ​យកចិត្តទុកដាក់ ពី​សំណាក់​មន្ត្រី​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ក៏ដូចជា​អ្នកការ​សែត​មួយចំនួន បាន​ចូល រួម​តាមដាន​ដែរ​នោះ​បាន​ផ្ទុះឡើង នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥ ខណៈ​ពេល​ដែល​អាជ្ញាធរ ខេត្ត និង​មន្ត្រី​ជំនាញ កំពុង​ចុះ​វាស់វែង​ដី ដោយ​មិន​មាន​ការយល់ព្រម​ពី​ម្ចាស់​ដី​។ នៅក្នុង​ការ តវ៉ា​នេះ​ទៀតសោត ក៏​មាន​ការចូលរួម​ពី​សំណាក់ បណ្ដាញ​ក្រុម​និស្សិត​តាម​បណ្ដា​សាកល វិទ្យាល័យ មកពី​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត ចំនួន​៥០០​នាក់​ផង​ដែរ​។​


​អ្នកស្រី​មាន សុខ​ជា ប្រជា​ពល​រូប​ក្នុង​ចំណោ​ប្រជាពលរដ្ឋ ជាច្រើន​ទៀត ដែល​រស់នៅ ភូមិ​ខាងលើ​បាន​លើក​ឡើង​ថា ក្រុម​គ្រួសារ​សោធន​និវត្ត ទាំងអស់​មាន​ជាង​២០០​គ្រួសារ​។ តែ​រហូត​មក​ទល់​ពេលនេះ ពួកគាត់​ទាំងអស់គ្នា នៅ​មិនទាន់​ទទួល​បាន​សិទ្ធិ កាន់កាប់​ដី​ស្រប់ ច្បាប់​ទេ ជាពិសេស គឺ​មិនអាច​ដាំ​ដំនាំ នៅ​លើ​ដី​នោះ​ទៀត​ផង​។ ស្រី្ត​មាន​វ័យ​ជាង​៣០​ឆ្នាំ រូបនេះ​បាន​បញ្ជាក់​ថា នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត កំពុងតែ​ប្រឈម​ការបាត់បង់ ដីធ្លី ដោយសារតែ​អាជ្ញា​ខេត្ត តែង​លើកគ្នា​មក​វាស់ដី​ស្ងាត់ៗ ដោយ​មិនបាន​ជូនដំណឹង​ជាមុន​៖ សំឡេង​៖ លោកស្រី មាន សុជា មិន​ខុសគ្នា​ប៉ុន្មាន​ដែរ ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​វ័យ​ជាង​៣៥​ឆ្នាំ បាន​ថ្លែង​រៀបរាប់​បណ្ដើរ លើកដៃ​សំពះ​បណ្ដើរ ដោយ​បាន​សរសើរ​មិន ដាច់​ពី​ម៉ាត់​ថា អគុណ​សម្ដេច​ណាស់ ដែល​បាន​សាងសង់​លំនៅដ្ឋាន​ជូន​ពួកគាត់​។ ប៉ុន្តែ​អ្នកស្រី​ស្នើសុំ​សម្ដេច ធ្វើ​ប្លង់​ស្របច្បាប់ ឲ្យ​ពួកគាត់​ផង​។ មាន​គ្នា​មួយ​ក្រុម​ធំ ឈរ​តវ៉ា​នៅ កណ្ដាលថ្ងៃត្រង់ ស្ត្រី​ជា​ភរិយា របស់​អតីត​យោធា​រូប​នេះ បាន​បន្ត​ដោយ​ហួស​ចិត្ត​ថា បើ​សម្ដេច បញ្ជា​ឲ្យ​វាស់​ឲ្យ​ហើយ ហេតុអ្វី​អាជ្ញាធរ​ខេត្ត មិន​ព្រម​វាស់​ឲ្យ​ទៅ ទុក​ដល់​ណា​ទៀត ម្ដង​សន្យា ថា ថ្ងៃនេះ ម្ដង​សន្យា​ថា ថ្ងៃ​នោះ​ពាក់ព័ន្ធ​បញ្ហា ទំនាស់​ដីធ្លី ដ៏​ក្ដៅគគុក​នេះ លោក ហេង វ​ន្ថា អភិបាលរង​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា តាម​ការពិត​ដី​នៅ​តំបន់​នេះ ដំបូង​ឡើយ​រាជរដ្ឋាភិបាល បានសម្រេច​ប្រគល់​ឲ្យ តែ​ក្រុម​គ្រួសារ​សោធន​និវត្តន៍​តែប៉ុណ្ណោះ តែ​ក្រោយមក ទើប​សម្រេច​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​កាន់កាប់​ជាក់ស្ដែង។


លោក​អភិបាលរង​ខេត្ត បាន​សង្កត់​ធ្ងន់​ថា ក្នុងនាម​ជា​អាជ្ញាធរ សូម​ស្នើ​ឲ្យ​មានការ ចូលរួម​ពី​ប្រជា​ពលរដ្ឋ ដើម្បី​ធ្វើការ​វាស់វែង​ជូន​ពលរដ្ឋ ដើម្បី​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ស្រប ច្បាប់​។ លោក ហេង វ​ន្ថា សង្កត់​ធ្ងន់ថា បញ្ហា​ដែល​រាំងស្ទះ ក្នុងការ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ដោយ សារ​តែ​មាន​ជនខិលខូច​មួយចំនួន លួច​ចូល​មក​ទិញ​ដី ដោយ​មិន​ស្របច្បាប់​ពី​ប្រជា ពលរដ្ឋ​។ លោក ហេង វ​ន្ថា​បាន​គូស​បញ្ជាក់​ថា ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ អាច​ធ្វើ​ទៅបាន​ត្រូវ​មាន​ការចូល​សហការ​ពី​អ្នកកាន់កាប់​ស្របច្បាប់​។ លោក​បាន​បន្ត​ទៀត​ថា ប្រសិន បើ​ប្រជាពលរដ្ឋ នៅតែ​រឹងទទឹង​ចោទ​អាជ្ញាធរ ហើយ​មិន​ព្រម​សហការ នោះ​ពលរដ្ឋ​ទាំងអស់ បាន​ត្រឹមតែ​ជា​អ្នកកាន់កាប់​លើ​ដី និង​សំណង់​មិន​ស្របច្បាប់​តែ​ប៉ុណ្ណេះ​។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ បាន​សម្ដែង​ការ​អស់សង្ឃឹម​យ៉ាង​ខ្លាំង ចំពោះ​ចំណាត់ការ អាជ្ញាធរ​ខេត្តកំពត​។ ក្រុម​ប្រជាពលរដ្ឋ​ទាំង​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ​ប្រសិនបើ​នៅតែ​បន្ត គ្មាន​ដំណោះស្រាយ​សមរម្យ ចំពោះ​ប្រជាពលរដ្ឋ ពួកគាត់​នឹង​លើកគ្នា​មក​ភ្នំពេញ ដើម្បី​តវ៉ា​នៅ ទីលាន​ប្រជាធិបតេយ្យ ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ ជូន​ពួកគាត់ ព្រោះ​ពួកគាត់​អះអាង​ថា មានតែ​លោកនាយក​រដ្ឋមន្ត្រី​ម្នាក់​គត់ ដែល​អាច​ជួយ​រក​យុត្តិធម៌ ឲ្យ​ពួកគាត់​បាន។


អុន​ក្រិត្យ​ទាំងអស់​មាន​3 1)- លេខ​219 ចុះ​ថ្ងៃទី​30-09-2011, 2 លេខ​259 ចុះ​ថ្ងៃទី​24-12-2012 3​លេខ 85 ចុះ​ថ្ងៃទី​26-02-2014 អនុ​ក្រិ​ត្យ​ទី​2 គឺ​ខេត្ត​អ្នក​រៀបចំ​សុំ​ទៅ​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា មាន​816​គ្រួសារ​ដែល​កំពុងតែ កាន់កាប់ និង​ប្រើប្រាស់ ដូច្នេះ​ស​ម្តេចក៏​យល់ព្រម និង​ចាត់​ក្រុមនិស្សិត​អោយ​វាស់វែង​ដី​ជាក់ ស្តែង​ឲ្យ​មក​ប្រជាពលរដ្ឋ។


ខ​1) សុំ​សួរ​ទៅ​ខេត្ត​ថា តើ​ប្រជាពលរដ្ឋ 816​គ្រួសារ​ដែល​មាន​ក្នុង​អនុ​ក្រិត្យ​លេខ 259​នោះ បាន វាស់​វែង និង​បាន​ប្លង់​រឹង ហើយ​ប៉ុន្មាន​គ្រួសារ​ហើយ​( សូម​ប្រមូល ប័ណ្ណ​ប្លង់​រឹង​មក​រាប់​ឲ្យ បានដឹង​ច្បាស់​)


ខ​2)​ហេតុ​អ្វី​បានជា​លិខិត​បង្កាប់​ការ​ចុះ​ថ្ងៃទី​31-​សីហា​-2015 របស់​សាលាខេត្ត​កំពត​យក អនុក្រិត្យ​លេខ​219 ចុះ​ថ្ងៃទី​30-09- 2011 មក​អនុវត្ត​(​ដែល​បាន​និរាករណ៍​ហើយ ដោយមាន អនុ​ក្រិត្យ​លេខ​259​ចេញមក​1​ទៀត​ក្រោយ​) ដែល​ជាក់ស្តែង​មាន​អនុ​ក្រិត្យ លេខ​259 ចុះ​ថ្ងៃទី​24-12-2012 ដែល​ត្រូវ​បាន​ប្រទានកម្ម ជា​កម្មសិទ្ធិ​ពលរដ្ឋ​ចំនួន 816​គ្រួសារ​(​តែ​អជ្ញាធរ​ខូច​មិនដែល មក​វាស់​អោយ​ពលរដ្ឋ​ទេ​)” ហើយ​អត្ថន័យ​ក្នុង​លិខិត​បង្គាប់​ការណ៍​នោះ ទៀតសោត​អាជ្ញាធរ ខូច​លួច​បន្លំ​ត្រង់​ចំនុច + ក្រុម​ការងារ​នេះ​មាន​ភារកិច្ច​ដូច​ខាងក្រោម អក្សរ​សរសេរ​ថា ចុះ​វាស់ វែង​ដី​កសិកម្ម​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​និង​គ្រួសារ និង​បែង​ចែក​ជូន​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​រស់​នៅ​លើ​ទីតាំង​ដី​កាន់កាប់ ដាំ​ដុះ​ជាក់ស្តែង (​ដែល​តាមពិត​គឺ​អនុ​ក្រិ​ត្យ​លេខ 259 ដែល ចេញ​ថ្ងៃទី 24-12- -2012 បាន​និរាករណ៍ អនុ​ក្រិ​ត្យ លេខ​219 ដែល​បាន​ចេញ​កាលពី​ថ្ងៃ​30-09 -2011 ហើយៗ រីឯ​ម្យ៉ាង​វិញទៀត​ពេល​បងៗ​ដែល ជា​សារ​ព័ត៌មាន​សួរ​អជ្ញាធរៗ​បាន​ប្រើ​ពាក្យ បន្លប់​ថា វាស់ដី​ចែក​ប្រជាពលរដ្ឋ ដោយ​វា គិតថា បងៗ​មិនបាន​ដឹង​រឿង​មូល​ទាំងស្រុង ខ្ញុំ​ចង់ បញ្ជាក់​ក្នុង​ចំនុច​អនុ​ក្រិ​ត្យ​259​ថា​គឺ ប្រទានកម្ម​ជា​កម្មសិទ្ធិ​អោយ​ប្រជាពលរដ្ឋ 816​គ្រួសារ​ម៉េច បានជា​ប្រើ​ពាក្យ​បន្លំ​ថា (​បែងចែក​ជូន​ប្រជាពលរដ្ឋ​ពាក់​ព​ន្ធ័​) មានន័យថា អាជ្ញាធរ​អ្នក​បែងចែក អោយ​ប៉ុន្មាន យក​ប៉ុន​ហ្នឹង ចុះ​ត្រង់​អនុ​ក្រិ​ត្យ​លេខ​259 ថា​វាស់​អោយ​ពលរដ្ឋ​816​គ្រួសារ​ម៉េច​មិន វាស់ តែ​ឥលូវ​បន្លំ​យក​អនុ ក្រិត្យ​ចាស់ ដែល​និរាករណ៍​ហើយ​មក​បន្លំ​ប្រើ ហើយ​ថា​ពលរដ្ឋ អានាធិបតេយ្យ​មក​រស់​នៅ​ខុសច្បាប់​។ សួរ​ថា ​តើ​អនុក្រឹត្យ​លេខ​259 ដែល​ត្រូវ​វាស់ អោយ 816​គ្រួសារ​នោះ​មាន​ប៉ុន្មាន​គ្រួសារ​ហើយ​បាន​ប័ណ្ណ ប្រមូល​ប័ណ្ណ​មក​រាប់​មើល តើ​ពលរដ្ឋ​ខូច ឬ​អាជ្ញាធរ​ខូច៕




ទំនាស់​ដីធ្លី​នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ក្ដៅ​មកដល់​ភ្នំពេញ​ហើយ

Post a Comment

0 Comments

Close Menu