Ad Code

ស្ត្រី​ផិត​ប្ដី​ម្នាក់​នាំ​សហាយ​ទៅ​ដេក​ផ្ទះសំណាក់ ត្រូវ​ប្តី​តាម​ទាន់​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បាន​ផិត​ប្ដី​របស់​ខ្លួន​នាំ​សហាយ​ថ្មី​ទៅ​ដេក​ផ្ទះសំណាក់ លី ហុង ស្រាប់​តែ​ខណៈ​នោះ​ដែរ​ត្រូវ​បាន​ប្តី​តាម​ទាន់ ក៏​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់ខ្លួន​ទាំង​យប់​តែម្តង​គឺ​នៅ​ផ្ទះសំណាក់​ក្នុង​ភូមិ​ឈូក ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។


ហើយ​ជនសង្ស័យ​ដែល​លួច​ដេក​ជាមួយ​ប្រពន្ធ​គេ​នោះ​មានឈ្មោះ អាត ដឿ​ន ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ។ ចំណែក​ឯ​ស្ត្រី​ដែល​ផិត​ប្តី​នោះ​មានឈ្មោះ ​ឈិន ដា​វិ​ន ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ មាន​កូន​៣​នាក់ រស់នៅ​ភូមិ​អូរ​ពក សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមាន​ជ័យ។


សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ឃាត់ខ្លួន​ពី​អំពើ​ផិត​ប្ដី​បំពាន មាត្រា​៧​ច្បាប់​ឯកពន្ធនភាព ទោស​បញ្ញត្តិ​ពី​១​ខែ​ ដល់​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី​២០​ម៉ឺន​ដល់​១​លាន​រៀល​៕



ស្ត្រី​ផិត​ប្ដី​ម្នាក់​នាំ​សហាយ​ទៅ​ដេក​ផ្ទះសំណាក់ ត្រូវ​ប្តី​តាម​ទាន់​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​

Post a Comment

0 Comments

Close Menu