Ad Code

ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​មាន​ការងារ​ធ្វើ​ ក្រៅ​មុខរបរ​កសិកម្ម​​ជិត​៥ម៉ឺន​នាក់

ស្វាយរៀង​ ៖ ​គិត​មក​ដល់​ខែ​តុលា ​ឆ្នាំ​២០១៥​នេះ ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ស្វាយរៀង ​មាន​ការងារ​ធ្វើ​បន្ថែម​ក្រៅពី​មុខរបរ​កសិកម្ម​ ​​​ ​​​​​​​​​ប្រមាណ​ជិត​៥០០០០​នាក់។ នេះ​បើ​តាម​តួលេខ​របស់​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង។


គួរ​រំលឹក​ថា ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ខេត្ត​ស្វាយរៀង​កាលពី​សង្គមចាស់​ពួកគាត់​ប្រកបរបរ​ធ្វើ​​​ស្រែ ​និង​ឡើង​ត្នោត​ធ្វើ​ស្ករ​ត្នោត​ ព្រមទាំង​ដាំ​ដំណាំ​ផ្សេងៗ​បន្តិចបន្តួច​គ្រាន់​បាន​ដោះស្រាយ​ជីវភាព​គ្រួសារ។ បើ​ចង់​ទៅ​រក​ការងារ​ធ្វើ​ទាល់​​តែ​ទៅ​ភ្នំពេញ​ ឬ​ទៅ​ប្រទេសជិតខាង​ទើប​មាន​ការងារ​ធ្វើ​​ ហើយ​ធ្វើស្រែ​ឆ្នាំ​ខ្លះ​បាន​ផល​ហូប​គ្រប់គ្រាន់ ​ឆ្នាំ​ខ្លះ​មិន​បាន​ផល​ហូប​គ្រប់គ្រាន់​នោះ​ទេ។ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩​រហូតដល់​សព្វ​ថ្ងៃ​នេះ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​អភិវឌ្ឍ​​ជា​ជំហានៗ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​ភាព​រីកចម្រើន​លើ​គ្រប​វិស័យ តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ចំហ​ជើងមេឃ​ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក​ក្រៅ​ស្រុក​មក​ដាក់​ទុន​រកស៊ី​បាន​ច្រើន​ និង​ផ្ដល់​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស​រាប់​លាន់​នាក់​និយាយ​ជា​រួម​ ដោយឡែក​នៅ​ខេត្ត​ស្វាយរៀង​ក៏​ចាញ់​ខេត្ត​ដទៃ​ដែរ ​កូនចៅ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​អាច​ជួយ​សម្រួល​ជីវភាព​គ្រួសារ​មាន​​​ធូរធារ​ស្ទើរ​តែ​គ្រប់​ក្រុម​គ្រួសារ។


លោក​ហាក់ ប៊ុន​ធី ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ ទូទាំង​ខេត្ត​ស្វាយរៀង​មាន​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​សំលៀកបំពាក់​ និង​ដេរ​ស្បែកជើង​ចំនួន​៣០​កន្លែង​ ផ្នែក​ផលិតកម្ម​ផ្សេងៗ​ចំនួន​២៩​កន្លែង​ ផ្នែក​កាស៊ីណូ ​និង​សណ្ឋាគារ​២៣​កន្លែង​ ផ្នែក​សន្តិសុខ​ឯកជន​៥​ក្រុមហ៊ុន​ ផ្នែក​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​២២​កន្លែង​ ផ្នែក​សេវាកម្ម​ផ្សេងៗ​១២​កន្លែង​សរុប​ទាំងអស់​១២១​កន្លែង​អាច​ផ្ដល់​ការងារ​ជូន​កម្មករ​និយោជិត​បាន​ចំនួន​៤៦១៧៨​នាក់​ស្រី​៣២.២២០​នាក់​ក្នុង​នោះ​មិន​រាប់​កម្មករ​និយោជិត ​ដែល​ជា​ជនបរទេស​ ដែល​មក​ធ្វើការ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ និង​សេវាកម្ម​ផ្សេងៗ​ក្នុង​ខេត្ត​ស្វាយរៀង​ផង។ នេះ​គិត​ត្រឹម​ខែ​តុលា ​ឆ្នាំ​២០១៥​នេះ។ លោក​ប្រធាន​បាន​អះអាង​ថា​កម្មករ​និយោជិត​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ​២០%​ទៅ​មុខ​បន្ថែម​ទៀត៕



ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង​មាន​ការងារ​ធ្វើ​ ក្រៅ​មុខរបរ​កសិកម្ម​​ជិត​៥ម៉ឺន​នាក់

Post a Comment

0 Comments

Close Menu