Ad Code

សង្ស័យ​ស្រវឹង​បើក​ម៉ូតូ​បោល​បុក​បង្កៃ​ដៃ​ស្ពាន​អាកាស​ ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

ភ្នំពេញ ​៖​ យ៉ាងហោចណាស់​ក៏​មាន​យុវជន​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​ និង​២​នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​ជាមួយ​ បាន​រង​របួស​ធ្ងន់ ក្រោយពី​មាន​ហេតុការណ៍​​ បើក​ម៉ូតូ​បោល​បុក​បង្កៃ​ដៃ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​យ៉ាង​ពេញទំហឹង​នោះ។


ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ថ្ងៃ​ទី​០៩​ខែ​តុលា ​ឆ្នាំ​២០១៥ ​​នៅ​ចំណុច​ក្បែរ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​២៧១ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។


ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ទី​១- ហ៊ាង ជីវ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ​មានជ័យ​ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ (​ស្លាប់​) ២-​ចាន់ វីរៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ សិស្ស (​រង​បួស​ធ្ងន់​) ៣-​ជុំ សា​រ៉ា ជាតា​ក់ ភេទ​ប្រុស ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ (​រង​របួសធ្ងន់​)


មន្ត្រី​ប៉ូលិស​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​៣ នាក់​ខាងលើ​ជិះ​ម៉ូតូ MSX មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB-1510 ដោយ​ជិះ​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ដោយសារតែ​ល្បឿន​លឿន បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​​​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹងមានជ័យ យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​ដែល​អ្នក​បើកបរ​​​​ម៉ូតូ​ហោះ​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន​​​​​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង ​រីឯ​​​យុវជន​២​នាក់​ទៀត បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវ​រថយន្ត​សាមុយ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ គីម​សុង ។


បច្ចុប្បន្ន​​​សព​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី។ ចំណែក​ម៉ូតូ​វិញ​ត្រូវបាន​ប៉ូលិស​យក​ទៅ​រក្សា​ឲ្យ​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក​

ដើម្បី​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅវិញ៕



សង្ស័យ​ស្រវឹង​បើក​ម៉ូតូ​បោល​បុក​បង្កៃ​ដៃ​ស្ពាន​អាកាស​ ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់

Post a Comment

0 Comments

Close Menu